• ក្រុមគ្រូពេទ្យ​ចល័តក្រសួង​ការពារជាតិសហការ​ជាមួយ​អង្គការ One to One...

    ថ្មីៗនេះ ក្រុមពេទ្យ​ចល័ត​របស់​ក្រសួង​ការពារជាតិ បាន​រួម​គ្នា​ជាមួយ​អង្គការដែលមាន​ឈ្មោះថា One to One ដើម្បីចុះ​ព្យាបាល​​នៅ​តាម​បណ្ដា​ខេត្ត​នានា​។ ក្រុមគ្រូពេទ្យនេះបានចុះ​ជួយព្យាបាល​នៅខេត្តមួយ​ចំនួនទៀតដូចជា កំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ និង ក្រុងព្រះសីហនុ ។ ...

  • សារ​ជូនពរ​របស់​នាយឧត្តម​សេនីយ​ ស៊ុំ សំណាង ចំពោះ​នាយ​ឧត្តម​សេនីយ ទៀ បាញ...

    ...

  • កម្លាំងភស្តុភារ​ព្រំដែន​​គាំទ្រ​ដល់​អង្គភាព​ឈរជើង​នៅព្រំដែនឡាវ...

    កម្លាំង​យោធភូមិភាគទី ១ ប្រចាំការ​នៅតំបន់​មានជម្លោះ​ព្រំដែន​កម្ពុជាឡាវ បានទទួល​​ស្បៀងអាហារ ព្រម​ទាំង​ថវិកា​បំប៉ន​សមរភូមិមុខ។ ទោះជាមានការ​លំបាកក្នុង​ការដឹកជញ្ជូន​យ៉ាងណា​ក៏ដោយ​ក៏បងប្អូន​កម្លាំង​ភស្តុភារ​ប្រើប្រាស់​គ្រប់វិធី ដឹកតាម​ទឹកផង តាមគោកផង រហូតដល់​គោលដៅ។ ...

  • កងពល ៩៩ បើកវគ្គ​បើកបរ​រថយន្ត​ធុនធ្ងន់...

    នៅព្រឹកថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០១៧នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ពេជ្រ​ ឈឿន​ អគ្គនាយករង​ អគ្គនាយកដ្ឋាន​ភស្តុភារ​​ហិរញ្ញវត្ថុ​ បាន​អញ្ជេីញ​ជាអធិបតី​បេីកវគ្គ​បេីកបរ​​រថយន្តធុនធ្ងន់​ នៅកង​​ពលតូច​​ដឹក​ជញ្ជូនលេខ​ ៩៩​ ។ កងពលតូចនេះ​ស្ថិតនៅក្រោម​ចំណុះ អគ្គនាយកដ្ឋាន​ភស្តុភារ​​ហិរញ្ញវត្ថុ​ ក្រសួង​ការពារជាតិ​ នៃព្រះរាជាណាចក្រ​កម្ពុជា ទទួល​ខុសត្រូវ​លើ​ការ​ដឹកជញ្ជូន ហ្វឹកហ្វឺន និង​ថែទាំ​ជួសជុល។ កងពលតូចនេះ​តែ​ងបាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម​ និង​សង្រ្គោះ​ក្នុងពេល​មាន​គ្រោះ​មហន្តរាយនានា។ ...

  • អង្គការ One to One NGO សហការ​ពិនិត្យ​ព្យាបាល...

    កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នេះ ជំទាវ តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋាន​ភស្តុភារ​ហិរញ្ញវត្ថុ និង សហការី បានដឹកនាំ​ក្រុមគ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ក្រសួង​ការពារជាតិ ដោយ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​មក​ពី​អង្គការ One to One នៃចក្រភព​អង់គ្លេស ចុះជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ និង គ្រួសារ​កងទ័ព នៅ​សាលាបឋម​សិក្សា​ចេក បឋម​សិក្សា​ខ្ចាយ ឃុំរមាំងថ្កោល ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ក្រុមគ្រូពេទ្យនេះ​នឹង​បន្តចុះ​ជួយព្យាបាល​នៅខេត្តមួយ​ចំនួនទៀតដូចជា កំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ និង ក្រុងព្រះសី...

  • ឯកឧត្តម​តាន់ ថាណា ចុះត្រួតពិនិត្យ​ការងារ​បង្ក​បង្កើនផលក្នុងខែមិថុនា ២០...

    កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៧ ក្រុម​ការងារ​ជីវភាព​បានចុះ​ទៅ​ត្រួត​ពិនិត្យ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កងយោធពល​ខេមរភូមិន្ទ និង​មូលដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​តាម​ដាន​និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃការ​អនុវត្ត​ភារកិច្ច​ក្នុងវិស័យនេះ។ នៅអង្គភាពទាំង​ពីរ​ខាងលើបាន​បង្ហាញ​យ៉ាងច្បាស់លាស់​នូវ​សកម្មភាព​បង្ក​បង្កើន​ផល​គួរឲ្យ​ស្ងើច​សរសើរ ដោយបាន​រៀបចំ​និង​អនុវត្ត​ការងារ​ដាំដុះ​ឈើ​ហូបផ្លែ បន្លែបង្ការ និង​បណ្ដុះកូន​ឈើជាច្រើន​សម្រាប់ចែកចាយដាំដុះ។ ប្រតិភូនៃ​ក្រុមការងារនេះ បានដឹកនាំដោយ​ឧត្តមសេនីយ​ឯក​តាន់ ថាណ...

  • ក្រុមគ្រូពេទ្យចល័ត​នាយកដ្ឋាន​សុខាភិបាល​ធ្វើសកម្មភាព​មនុស្ស​នៅ​ភូមិសាស្...

    ក្រុមគ្រូពេទ្យ​ចល័ត​នាយកដ្ឋាន​សុខាភិបាល នៃ​អគ្គនាយដ្ឋាន​ភស្តភារ ហិរញ្ញវត្ថុ នៃ​ក្រសួង​ការពារជាតិ បាន​ចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​បងប្អូន​កងទ័ព គ្រួសារទ័ព និង​ប្រជាពលរដ្ឋ នៅភូមិសាស្រ្ត​ទិសទី១ កងពលធំ​អន្តរាគមន៏​លេខ៣ ក្នុងនោះ​មាន​កងពល​តូចអន្តរាគមន៏​លេខ ៧ លេខ ៨.និង​លេខ ៩ ចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ ។ នៅក្នុង​សកម្មភាពនេះ ប្រជាជន​បាន​ទទួល​ការពិនិត្យ​និង​ព្យាបាល​សម្រាប់​ជំងឺទូទៅ ជំងឺធ្មេញ ការថតឆ្លុះ​អេកូសាស្រ្ត និង​វះកាត់​តូច​​​ សម្រាប់​ប្រជាជន​ជាច្រើន​រយ​គ្រួសារ។ ...

  • ក្រុមសុខាភិបាលពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នាពេល​ចូលឆ្នាំ ២០១៧...

    កាលពីដើមខែមេសា ឆ្នាំ ២០១៧ កន្លងមកនេះ ក្រុម​ពេទ្យ​ចល័ត​​នៃ​នាយកដ្ឋាន​សុខាភិបាល​ បាន​ចុះ​ធ្វើសកម្មភាព​មនុស្ស​ធម៌ ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​នៅ​តំបន់​ក្បែរ​ព្រំដែនកម្ពុជា​ ថៃ ស្របពេល​ដែល​មាន​ការ​ចុះ​សួរ​សុខទុក្ខ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​ការពារជាតិ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ។ ការចុះ​ពិនិត្យ​ព្យាបាល​នេះ គឺជា​សកម្មភាព​មនុស្ស​ធម៌​ដែល​ក្រុម​សុខាភិបាល​តែង​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ទូទៅ​និង​គ្រួសារ​ទ័ព​ ដើម្បី​ផ្សារ​ភ្ជាប់​មនោ​សញ្ចេតនា សេចក្ដី​ស្រលាញ់ ជាមួយ​ប្រជាពលរដ្ឋ និង​កងយោធ...

  • អង្គភាព​គ្រុន​ចាញ់​ទទួល​សម្ភារៈ​និង​មីក្រូទស្សន៍បន្ថែម...

    អង្គភាព​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ចំនួន ២៦ អង្គភាព​បាន​ទទួល​សម្ភារៈ​ការិយាល័យ និង​មីក្រូទស្សន៍ ២៤ គ្រឿង  កុំព្យូទ័រ ១០ ឈុត ដើម្បី​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់។ ពិធី​ផ្ទេរ​ប្រគល់នៅ​ធ្វើឡើង​កាលីដើម​ខែ​មេសា ឆ្នាំ២០១៧ នៅ​នាយកដ្ឋាន​សុខាភិបាល ក្រសួងការពារជាតិ ក្រោម​អធិបតី​ឧត្តម​សេនីយ​ឯក គង់ សាលី ប្រធាន​នាយកដ្ឋាន​សុខាភិបាល។ ...

  • ឯកឧត្តមឯក សំអុល ទទួលការព្យាបាលជំងឺកៀបសសៃចង្កេះនៅមន្ទីរពេទ្យព្រះកេតុមាល...

    កាលពីថ្ងៃទី ៥ ខែ​មិនា ឆ្នាំ ២០១៧ ឯកឧត្តម​ឯក សំអុល ទីប្រឹក្សា​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន និង​ជា​ប្រធាន​សមាគម​មិត្ត​ភាព​កម្ពុជាចិន បាន​ទទួល​ការ​វះកាត់​ព្យាបាល​ជំងឺកៀបសសៃ​ចង្កេះ (lumbar foraminal stenosis) ដោយប្រើ​បច្ចេកវិទ្យាចោះ​បែប​ទំនើប​ (Endoscopic Lumbar Foraminotomy) នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ដែលអនុវត្ត​ដោយ​គ្រូពេទ្យ​កម្ពុជា​សហការ​ជាមួយ​អ្នកជំនាញ​មកពី​ប្រទេស​ចិន។ វិធីសាស្រ្ត​ចោះ​ព្យាបាល​នេះ គឺជា​បច្ចេកវិទ្យា​ទំនើប ដែល​ប្រើប្រាស់​វិធីសាស្រ្ត​ចោះ​តូចមួយ នៅ​ចង្កេះ  វាមិន​ប...

  • កងទ័ព​ប្រជាជនចិន​ផ្ដល់​ថ្នាំ​បន្សាបពស់ចឹក...

    កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៧ នាយកដ្ឋាន​សុខាភិបាល ក្រសួងការពារជាតិ បានទទួល​ថ្នាំ​បន្សាប​ពស់ចឹក​ ពីកងទ័ព​ប្រជាជន​ចិន ចំនួន ៧០០ ប្រអប់ បន្ថែមពី ១.០០០ កាលពីលើកមុន ។ ឧត្តម​សេនីយ​ឯក​ គង់ សាលី ប្រធាន​​នាយកដ្ឋាន​សុខភាភិបាល បាន​ថ្លែងអំណរ​គុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ចិន និង​បាន​លើក​ឡើង​អំពី​តម្រូវការ​ពិត​នៃ​ថ្នាំ​បន្សាប​ពឹសពស់។ ...

  • ឧត្តមសេនីយស៊ុំ សំណាងជូនពរសេនានុព័ន្ធវៀតណាម...

    នៅព្រឹកថ្ងៃច័ន្ទ​ ទី២៣​ ខែមករា​ ឆ្នាំ២០១៧ នេះ​ គណៈប្រតិភូ​​អគ្គនាយកដ្ឋាន​​ភស្តុភារ​ ហិរញ្ញវត្ថុ​ ដឹកនាំដោយ​​នាយ​ឧត្តមសេនីយ៍​ ស៊ុំ​ សំណាង​ បានចូលជួប​សម្ដែងការ​គួរសម​ និងជូនពរ​ដល់សេនានុព័ន្ធ​យោធាវៀតណាម​ ក្នុង​ឱកាស​​បុណ្យចូល​ឆ្នាំប្រពៃណី​វៀតណាម​​ដែល​​នឹង​ចូល​មក​ដល់​​​នាពេលខាងមុខ ។ ...

  • ឧត្តមសេនីយស៊ុំ សំណាងជូនពរសេនានុព័ន្ធចិន...

    នៅព្រឹកថ្ងៃច័ន្ទ​ ទី២៣​ ខែមករា​ ឆ្នាំ២០១៧ នេះ​ គណៈប្រតិភូ​អគ្គនាយកដ្ឋាន​​ភស្តុភារ​ ហិរញ្ញវត្ថុ​ ដឹកនាំដោយ​នាយ​ឧត្តមសេនីយ៍​ ស៊ុំ​ សំណាង​ បានចូលជួបសម្ដែងការគួរសម​ និងជូនពរដល់សេនានុព័ន្ធយោធាចិន​ ក្នុងឱកាស​បុណ្យចូលឆ្នាំប្រពៃណីចិន​ដែល​នឹង​ចូលមក​ដល់​​នាពេលខាងមុខ ។ ...

  • ឧត្តមសេនីយទោ ដួង វ៉ារី ប្រគល់ប័ណ្ណសរសើរដល់អ្នកមានស្នាដៃ...

    កាលពីថ្ងៃទី ១៣ ខែ​មករា ឆ្នាំ ២០១៧ ឧត្តម​សេនីយទោ ដួង វ៉ារី នាយករង​ នាយកដ្ឋាន​ផ្គត់ផ្គង់ នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ- ហិរញ្ញវត្ថុ​បាន​អញ្ជើញ​ប្រគល់ប័ណ្ណសរសើរ​ដល់​អង្គភាព​ដែលមានស្នាដៃ​ល្អ​ក្នុងការ​បង្ក​បង្កើន​ផល និង​ចិញ្ចឹមសត្វ​នៅតាម​បណ្ដា​អង្គភាពនានា។ ការបង្កបង្កីន​ផល​ និងគ្រប់គ្រង​ផ្ទះបាយ​​បានល្អ​ តាម​បណ្តាកង​ឯកភាព គឺ​ជា​ការយកចិត្ត​ទុក​ដាក់​បំផុតរបស់​ថ្នាក់​ដឹកនាំ​អគ្គនាយកដ្ឋាន​ ជាក់ស្តែង​​​ចំពោះអង្គភាព​ ចំណុះ​យោធភូមិភាគ​ទី២​ មានស្នាដៃ​ឆ្នើមបាន​ទទួល​​លិខិតសរសើរ ​ ប័ណ្ណសរសើរ  និងរង្វាន់​...

  • ក្រុម​ជីវភាព​ចុះ​ត្រួតពិនិត្យ​នៅ​សាលា​ពលទាហាន...

    ​កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៦ ក្រុម​ការងារ​ជីវភាព​បានចុះ​ទៅ​ត្រួតពិនិត្យ​នៅ​សាលា​ពលទាហាន ​ដើម្បីត្រួតពិនិត្យ​តាមដាម និង​វាយតម្លៃលៃ​​លើ​​វឌ្ឍនភាព​​នៃ​ការ​អនុវត្ត​​ភារកិច្ច​​ក្នុង​​វិស័យ​​នេះ។ ដូចមាន​​បង្ហាញ​​​នៅ​ក្នុង​​​រូបភាព​​​ខាង​ក្រោម​នេះ​​​ស្រាប់ យើង​​តែង​​​សង្កេត​​​ឃើញ​ថា ការងារ​​​ហូបចុក​ដាំ​បន្លែ​​បង្ការ ចិញ្ចឹមសត្វ  ចិញ្ចឹមត្រី និង​​​ការ​​កសាង​​​ជំរុំ​​​ជម្រក​​​តែង​​​ត្រូវ​​បាន​​កែ​លម្អ​ជា​​ប្រចាំ​​ពីមួយ​ពេល​ទៅ​មួយពេល។   ...

  • កម្លាំងវិស្វកម្ម​មកពីអាហ្រិ្វច​កណ្ដាល ៩ នាក់ មានផ្ទុក​គ្រុនចាញ់...

    ល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​ព្រលាន​យន្តហោះ​យោធា​ក្រុង​ភ្នំពេញ ក្រុមគ្រូពេទ្យ ពីនាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃ​ក្រសួង​ការពារជាតិ បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីក្រសួងសុខាភិបាល  ធ្វើការ​ត្រួត​ពិនិត្យ​​សុខភាព​​ជូន​កំលាំង​កង​វិស្វកម្ម លេខ ៥៤៩ ដែលទើប​ត្រឡប់​មក​​ពី​បំពេញ​​ភារ​កិច្ចអន្តរជាតិ​​រក្សា​សន្តិភាព​នៅ​ប្រទេស​អាហ្វ្រិច​កណ្តាល ។ ក្នងចំណោម​កំលាំង​ទាំងអស់ ១៨៥ នាក់ យើង​ពិនិត្យ​ឃើញមាន ៩ នាក់​ដែលមាន​ផ្ទុកមេរោគ​គ្រុនចាញ់​ប្រភេទ PF (Plasmodium Falciparum) ...

  • ការ​ចុះពិនិត្យ​ណែនាំ​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​ក្រាំង​ចេក...

    ក្រុមជីវភាព​ដែលដឹកនាំដោយ​ឩត្តមសេនីយឯក ​តាន់ ថាណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ បាន​ចុះ​ពិនិត្យ​ណែនាំ​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​ក្រាំងចេក ដើម្បី​ពិនិត្យ​មើល​ឃ្លាំង  គិលានដ្ឋាន និង​ការគ្រប់គ្រង​ការធានា​ជីវភាព។ ...

  • បច្ចុប្បន្នភាព​និង​វឌ្ឍនភាព​នៃ​មន្ទីរពេទ្យ​ព្រះកេតុមាលា...

    មន្ទីរពេទ្យ​ព្រះកេតុមាលា​កំពុង​បន្ត​លើកគុណភាព​​និង​វិសាលភាព​សេវាកម្ម​របស់ខ្លួន។ មន្ទីរពេទ្យ​ព្រះកេតុមាលា មាន​ផ្ដល់សេវាជាច្រើន​ផ្នែក​ដូចជា៖ ផ្នែក​សេវា​ពិគ្រោះជំងឺក្រៅ  ផ្នែកសង្រ្គោះបន្ទាន់ដំបូង   ផ្នែក​ត្រចៀក ច្រមុះ បំពង់ក មាត់ ធ្មេញ និង​ភ្នែក ផ្នែកក្រពះពោះវៀន ផ្នែក​ជំងឺទូទៅ និង​សង្រ្គោះបន្ទាន់ ផ្នែក​បេះដូង​ សរសៃឈាម វះកាត់​បេះដូង និង​ប្រព័ន្ធ​ប្រសាទ ផ្នែកវះកាត់​ទូទៅ ឆ្អឹង ខួរក្បាល និង​តម្រងនោម ផ្នែកលាងឈាម ផ្នែកសម្ភព​និង​រោគ...

  • បុគ្គលិកសុខាភិបាលក្រសួងការពារជាតិចូលរួមប្រតិបត្តិការមនុស្សធម៌ប៉ាស៊ីហ្វ...

    បុគ្គលិក​នាយកដ្ឋាន​សុខាភិបាលនៃ​​ក្រសួងការពារជាតិកម្ពុជា​​បាន​ចូលរួម​ក្នុង​​​ប្រតិបត្តិការ​មនុស្សធម៌​ដែលមានឈ្មោះថា ប៉ាស៊ីហ្វិក អ៊ែនជែល ១៦ កាលពីថ្ងៃទី ១១ ខែ​មិថុនា ឆ្នាំ ២០១៦។ ចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារ​បាន​ផ្តល់សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​​ជូន​ប្រជា​ពល​រដ្ឋនៅ​អនុវិទ្យាល័យ​អង្គជុំ​ត្រពាំងឈូក ស្រុក​ឈូក ខេត្ត​កំពត។ សមាសភាព​ចូលរួម​ក្នុង​ប្រតិបត្តិការនេះ​រួមមាន ​មក​ពី​នាយកដ្ឋានសុខាភិបាល​ក្រសួងការពារជាតិ​  ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា   តំ​បន់​ប្រតិប...

  • មន្ទីរពេទ្យ​ព្រះកេតុមាលា​កែលម្អ​អគារ​របស់ខ្លួន...

    មន្ទីរពេទ្យ​ព្រះកេតុមាលា ដែលគេស្គាល់ថាជា​ពេទ្យ​ធំ ឬ​ពេទ្យ​ ១៧៩ ​កំពុង​ពង្រឹង​មុខមាត់ និង​សេវាកម្ម​យ៉ាង​ឆាប់រហ័ស។ បច្ចុប្បន្ន​មន្ទីរពេទ្យ​កំពុង​ជួសជុល​​និង​កសាង​អគារ​ ព្រមទាំង​បន្ថែម​គ្រឿង​បំពាក់ទំនើបៗ​ជាច្រើន។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មន្ទីរពេទ្យ​ក៏បាន​ចូលរួម​យ៉ាង​សកម្មក្នុង​សកម្មភាព​ហ្វឹកហ្វឺន និង​មនុស្សធម៌​ជាច្រើន។ ...

  • កងពលតូច​ ៩៩ បូក​សរុប​លទ្ធផលដឹកជញ្ជូន​ទឹក​ជូន​ប្រជា​ពលរដ្ឋ...

    កាលពីព្រឹកថ្ងៃទី ៦ ខែ​មិថុនា ឆ្នាំ ២០១៦  កងពលតូចដឹកជញ្ជូន​លេខ​ ៩៩ ចំណុះ​អគ្គនាយក​ដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​នៃ​​ក្រសួង​ការពារ​ជាតិ​​កម្ពុជា បាន​​ធ្វើការ​​បូក​សរុប​​លទ្ធផល​ដឹកជញ្ជូន​​ទឹក​​ជូន​​ប្រជា​ពលរដ្ឋ​ក្នុង​គ្រោះ​រាំងស្ងួត ក្នុង​ឆ្នាំ២០១៦ ក្រោម​​អធិបតីភាព​ ឯកឧត្តម នាយឧត្តមសេនីយ ម៉ឹង សំផន រដ្ឋលេខាធិការ និង​ជា​ប្រធានក្រុម​ការងារ​​សង្រ្គោះ​បន្ទាន់ ក្រសួង​ការពារ​ជាតិ និង​​តំណាង​​ក្រុមហ៊ុន​សូគីម៉ិច និង​​ក្រុមហ៊ុន​​ម៉ែន សារុន។ ឧត្តម​សេនីយទោ ហ៊ុល សំអុន មេបញ្ជាការ​កងពលតូចដឹកជញ្ជូន​លេ...

  • រដ្ឋមន្ត្រីក្រសួងការពារជាតិ​សម្ភោធ​ផ្លូវ​និង​ទំនប់​បង្ហៀរទឹក...

    កាលពីថ្ងៃទី ១៦ ខែ​ឧសភា ឆ្នាំ ២០១៦ ឯកឧត្តម នាយឧត្តម​សេនីយ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​​សម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​​នូ​វ​ផ្លូវ​គ្រួស​ក្រហម  ទំបន់​បង្ហៀរ​ទឹក និង​ពិនិត្យ​ការសាងសង់​លំនៅរដ្ឋាន​កងទ័ព​នៅ​តំបន់​អូរ​កូន​តឹង។ អូរកូនតឹង​គឺជា​តំបន់​មួយ​នៅក្បែរ​ព្រំប្រទល់​កម្ពុជា​ថៃ​ ក្នុង​តំបន់​យោធភូមិភាគទី ៤។ ទីបញ្ជាការ​កណ្ដាល​អូរ​កូនតឹង ចាប់ផ្ដើមរៀបចំនៅឆ្នាំ ២០០៨ នៅពេល​ប្រទេសថៃបាន​បញ្ជូនទាហាន​មក​រំលោភលើ​បូរណភាពទឹកដី​នៃ​...

  • ដំណើរ​សួរ​សុខទុក្ខកងទ័ព​​​របស់​នាយ​ឧត្តម​សេនីយទៀ បាញ់ ឆ្នាំ ២០១៦...

    ជារៀងរាល់ឆ្នាំ​នាយឧត្តម​សេនីយ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ និងបណ្ដា​​ថ្នាក់ដឹកនាំ​ តែងចុះ​សួរសុខទុក្ខ​កងទ័ព​ដែលឈរជើង​ការពារ​តាម​បណ្ដោយ​ព្រំដែន នៅមុនពេល​ចូលឆ្នាំ​ខ្មែរ ។ ក្នុង​ឆ្នាំ ២០១៦ នេះ ឯកឧត្តម​បាន​ធ្វើ​ដំណើរ​យ៉ាង​ពិសេស​​ទៅសួរ​សុខទុក្ខ​ដល់​កងទ័ព​តាម​បណ្ដា​កោះ​។ ចុចទីនេះ ដើម្បី​ទស្សនា​វីដេអូទាំងមូល ពីទំព័រ​ហ្វេសប៊ុក​ របស់​អគ្គភស្តុភារនិង​ហិរញ្ញវត្ថុ​នៃ​ក្រសួងការពារជាតិ ។ តើ​សំណើរ​សួរ​សុខទុក្ខនេះ​មានន័យ​ដូចម្ដេច?  វាជាការបង្ហាញ​ការគិតគូរ​ដល់​សុខទុក្ខ​របស់​អ្នកដឹកនាំ...

  • ក្រុមការងារចម្រុះការពារជាតិ-ហិរញ្ញវត្ថុ ចុះសំណេះសំណាលនៅរាម...

    កាលពីថ្ងៃទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ  ក្រុមការងារ​ចម្រុះរបស់​ក្រសួងការពារជាតិ​​​និ​ង​​ក្រសួង​​សេដ្ឋកិច្ច​-ហិរញ្ញវត្ថុ ​ដែល​មាន​ឯកឧត្តម​ វង្សី​ វិសុទ្ធ រដ្ឋលេខាធិការ ​​ក្រសួង​សេដ្ឋកិច្ច-ហិរញ្ញវត្ថុ​ ជា​ប្រធាន​ក្រុម បាន​ចុះ ជួបសំណេះសំណាល ពិនិត្យ​ការថែទាំ​គ្រឿង​​បំពាក់​​សម្ភារ​បច្ចេកទេស​ ​និង​​ជីវភាព​​រស់​នៅ​​របស់​យោធិន​​ក្នុង​មូលដ្ឋាន​ទ័ព​​សមុទ្រ​រាម។ ប្រតិភូ​នៃ​ក្រុម​ការងារ​ចម្រុះ​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាងកក់​ក្ដៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​និង​នាយទាហាន​ ពល​ទាហាន​ជាច្រើន​រូប។...

  • ក្រុមការងារធានាជីវភាពចុះទៅសាលានាយទាហានសកម្មត្មាតពង...

    កាលពីថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមការងារធានាជីវភាពរបស់អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួង ការពារជាតិ បានចុះត្រួតពិនិត្យអគារស្នាក់នៅ និង គិលានដ្ឋាន នៅសាលានាយទាហានសកម្មត្មាតពង ។ នេះ​ជា​សកម្មភាព​ត្រូវ​បាន​អនុវត្ត​លើកដំបូង​តាំង​ពីចុង​ឆ្នាំ ២០១៣ មក​ម្លេះ ហើយក្រុមជីវភាព​តែ​ងបន្ត​ចុះ ត្រួតពិនិត្យ និង​ស្វែងរក​ការ​កែលម្អ​ជា​បន្ថែមទៀត ដើម្បី​ធានា​យោធិន​គ្រប់រូប មាន​ការហូបចុក គ្រប់គ្រាន់  អនាម័យ និង​សុខភាពល្អ។ ...

  • សិស្ស ៧០ នាក់បានបញ្ចប់វគ្គគិលានុបដ្ឋាកបឋមជំនាន់ទី ៥ ...

    សាលា​បណ្ដុះ​បណ្ដាល​យោធភូមិភាគ​ទី ៣ បាន​រៀបចំការ​ប្រលង​បញ្ចប់​វគ្គ​គិលានុបដ្ឋាក​បឋម​ជំនាន់​ទី ៥ សម្រាប់​សិក្ខាកាម​សរុប ៧០ នាក់ ក្នុងនោះ ប្រុស ៤០ នាក់ និង ស្រី ៣០ នាក់។ ការ​ប្រលង​នេះ​ត្រូវ​បាន​ធ្វើ​នៅថ្ងៃទី ២០ និង ២១ ខែ​មករា ឆ្នាំ ២០១៦ ហើយ​ត្រូវ​​ដឹកនាំ​ត្រួតពិនិត្យ​ដោយ​ឧត្តម​សេនីយ​ត្រី ចាន់ ដារ៉ា​វុធ នាយករង​​នាយកដ្ឋាន​សុខាភិបាល​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​-​ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ​កម្ពុជា។ នាយ​ឧត្តម​សេនីយ​ ស៊ុំ សំណាង អគ្គនាយកភស្តុភារ​-​ហិរញ្ញវត្ថុ​ ធ្លាប់​បាន​មាន​ប្រសាសន៍ថា ការ​ក...

  • នាយឧត្តមសេនីយស៊ុំ សំណាងបំពាក់មេដាយជូនវេជ្ជបណ្ឌិតនៃកងទ័ពរំដោះប្រជាជនចិន...

    កាលពីថ្ងៃទី ១៩ ខែ​មករា ឆ្នាំ ២០១៦ នាយឧត្តម​សេនីយ​ស៊ុំ សំណាង អគ្គនាយក​ភស្តុភារ- ហិរញ្ញវត្ថុ​នៃ​ក្រសួងការពារជាតិ​កម្ពុជា បាន​​បំពាក់​មេដាយសហមេត្រី ថ្នាក់​អស្សឫទ្ធិ និង​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​វេជ្ជបណ្ឌិតនៃកងទ័ព​រំដោះប្រជាជនចិនដែល​បាន​ចូលរួម​បណ្ដុះបណ្ដាល​ដល់​វេជ្ជបណ្ឌិត​និង​គ្រូពេទ្យ​នៃ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា។ ថ្មីៗនេះ​មន្ទីរពេទ្យ​ក៏បាន​ទទួល​សម្ភារៈជំនួយ​ពីប្រទេស​ចិន​​​រួម​មាន ម៉ាស៊ីន​ស្កេន​ថត​ឆ្លុះ​ខួរ​ក្បាល ឆ្អឹងខ្នង និង​សរសៃ​ប្រសាទ (MRI)  ០១ គ្រឿង  ម៉ាស៊ីនថត​ដោយ​ប្រើកាំ​រស្មី​អ...

  • មន្ទីរពេទ្យព្រះកេតុមាលាទទួលឧបករណ៍ទំនើបពីប្រទេសចិន...

    មន្ទីរពេទ្យ​ព្រះកេតុមាលា បាន​ទទួល​អំណោយ​​ជា​ឧបករណ៍​​ពេទ្យ​ទំនើប​​​ដែល​​តម្លៃ​​ប្រហែល ២.៥ លានដុល្លារ​អាមេរិក ពីប្រទេស​ចិនកាល​ពី​ថ្ងៃទី ១៧ ខែ​ ធ្នូ ឆ្នាំ ២០១៥។ ពិធី​ផ្ទេរ​ប្រគល់​នេះ​បាន​ធ្វើឡើង​​ក្រោម​​អធិបតីភាព​របស់​​លោកជំទាវ  ពូ ជាង ហ្គរ  ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ឯកឧត្តម នាយ​ឧត្តម​សេនីយ៍  ទៀ បាញ់  ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ ប្រធាន​មន្ទីរ​ពេទ្យ ឯកឧត្តម​ ឧត្តម​សេនីយ​ឯក លី សុវណ្ណ បាន​មាន​ប្រសាសន៍ថា សម្ភា...

  • ជំទាវឧត្តមសេនីយឯក តុប សារ៉ន បន្តដឹកនាំក្រុមគ្រូពេទ្យចុះព្យាបាលមនុស្សធម...

    អាស្រ័យភាពជោគជ័យ​ក្នុងការ​ព្យាបាល​ជូន​ដល់​ប្រជាពលរដ្ឋ​កាលពីដើមខែវិច្ឆិកាកន្លងទៅ និង​ដោយ​មាន​តម្រូវ​ការ​របស់​ប្រជាជន​ក្នុង​ខេត្ត​ព្រៃវែង  ក្រុមគ្រូពេទ្យធ្មេញ​ស្ម័គ្រចិត្តជនជាតិ​ជប៉ុន​នៃ​អង្គការ​​មួយ​​សម្រាប់​​មួយ​កម្ពុជា​ (One-2-one Cambodia) បានបន្ត​​ធ្វើ​ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​មាត់ ធ្មេញ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង រយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់​ថ្ងៃទី ១១ ខែ​ធ្នូ ឆ្នាំ ២០១៥ នៅ​ក្នុង​សាលា​បឋមសិក្សា​ស្វាយ​អន្ទរ ក្រោមការ​ដឹកនាំ​​និង​សម្រប...

  • នាយឧត្តមសេនីយ ស៊ុំ សំណាង ពិនិត្យការប្រមូលផលស្រូវនៅកងពលធំលេខ ៣...

    កាលពីសប្ដាហ៍​កន្លងទៅនេះ ក្រុមការងារ​ចម្រុះរបស់​ក្រសួងការពារជាតិ​ និង​ក្រសួង​សេដ្ឋកិច្ច-ហិរញ្ញវត្ថុ​បាន​ចុះត្រួត​ពិនិត្យ​និង​ចូលរួម​ច្រូតកាត់ ប្រមូលផល​ស្រូវ​លើ​ដីដាំដុះ​របស់​កងទ័ព​និង​គ្រួសារ​នៅ​កងពលធំ​លេខ ៣។ ក្នុង​ឱកាស​នោះ នាយឧត្តម​សេនីយ ​ស៊ុំ សំណាង អគ្គនាយកភស្តុភារ-ហិរញ្ញវត្ថុ​ ក្រសួងការពារជាតិ​កម្ពុជា​ និង​ឧត្តម​សេនីយឯក ​ស្រី ឌឹក បាន​ស្វែងយល់​អំពីស្ថានភាព​បង្ក​បង្កើន​ផល​សម្រាប់ឆ្នាំនេះ។ ក្នុងឆ្នាំនេះ ជាទូទៅ​ ស្រូវមាន​ទិន្នផល​​ល្អ​បង្គួរ​ ប៉ុន្តែនៅ​តំបន់​ខ្លះ ស្រូវ​បាន​​ស្កក​ដោយ​សារ​...

  • លោកជំទាវឧត្តមសេនីយឯក តុប សារ៉ន ដឹកនាំក្រុមគ្រូពេទ្យចុះព្យាបាលមនុស្សធម៌...

    ក្រុមគ្រូពេទ្យធ្មេញ​ស្ម័គ្រចិត្តជនជាតិ​ជប៉ុន​នៃ​អង្គការ​​មួយ​​សម្រាប់​​មួយ​កម្ពុជា​ (One-2-one Cambodia) បាន​ធ្វើ​ការ​ត្រួត​​ពិនិត្យ​​និង​​ព្យាបាល​ធ្មេញ​ជូន​​​ប្រជាជន​​ក្រីក្រ​​នៅ​​ខេត្ត​សៀមរាប​ កាលពីថ្ងៃទី ១ ដល់ ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ ក្រោមការ​ដឹកនាំ​​និង​សម្របសម្រួល​ដោយ​​លោក​ជំទាវ​ឧត្តម​សេនីយ​ឯក តុប សារ៉ន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ-​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ព្រះរាជាណាចក្រ​កម្ពុជា។ នៅក្នុង​បេសកកម្ម​រយៈពេល​ ៣ ថ្ងៃ​ក្រុម​គ្រូពេទ្យ​ស្ម័គចិត្ត​បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺម...

  • នាយកដ្ឋាន​សុខាភិបាល​ធ្វើ​សិក្ខាសាលា​ស្ដីពី​ការប្រើសារ​តាមដាន​ជំងឺ...

    កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៥ កន្លងមកនេះ  នាយកដ្ឋាន​សុខាភិបាល​នៃ​អគ្គភស្តុភារ​-​ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ​កម្ពុជា សហការ​ជាមួយ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក ដើម្បីធ្វើ​សិក្ខាសាលា​ស្ដីពី​ការតាមដាន​ការផ្ទុះ​ជំងឺ​​តាមរយៈ​ការ​ប្រើប្រាស់​សារ​ទូរស័ព្ទ។ នេះជា​បច្ចេកទេស​សាមញ្ញ ប៉ុន្តែ​មាន​ប្រសិទ្ធ​ភាព​និង​ឆាប់​រហ័ស​បំផុត​ក្នុងការ​ផ្សព្វផ្សាយអំពី​ការផ្ទះជំងឺ​ណាមួយ​កើតឡើង​ដើម្បីងាយស្រួល​តាមដាន​ជំងឺឆ្លង និង​ចាត់​វិធានការ​ទាន់ពេល​នៅតាម​តំបន់​ផ្សេងទៀត។ ...

  • ប្រតិភូ NAMRU ទទួលមេដៃ និងប័ណ្ណសរសើរពីនាយកដ្ឋានសុខាភិបាល...

    អាស្រ័យ​ដោយ​បាន​ទទួល​ស្គាល់​អំពីស្នាដៃនិង​កិច្ចសហប្រតិបត្តិការ​ល្អ​ ​  នាយកដ្ឋាន​សុខាភិបាល​នៃអគ្គនាយកភស្តុភារ​និងហិរញ្ញវត្ថុ​​ បាន​ធ្វើ​ពិធី​ប្រគល់​មេដៃ​និង​ប័ណ្ណសរសើរ​​ដល់​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​កងទ័ពជើង​ទឹក​សហរដ្ឋ​ ​អាមេរិក (NAMRU) កាលពីថ្ងៃទី ៦ ខែ​តុលា ឆ្នាំ ២០១៥ នៅ​មូលដ្ឋានទ័ព​សមុទ្រ​រាម ក្រោម​អធិបតីភាព​​ឧត្តម​​សេនីយ​ឯក គង់ សាលី ប្រធាន​​នាយកដ្ឋាន​សុខាភិបាល។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ NAMRU បានចូលរួម​សហការ​ប្រមូលទិន្នន័យ​អំពីការកើតមាន​ជំងឺ​...

  • នាយឧត្តមសេនីយ៍ ស៊ុំ សំណាង ចូលរួមបទបឋកថាអំពីសេដ្ឋកិច្ចនិងពិនិត្យជីវភាព...

    កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយកភស្តុភារ​និង​ហិរញ្ញវត្ថុ​បាន​ចូលរួមក្នុង​បទបឋកថា​អំពីសេដ្ឋកិច្ចកម្ពុជា និង​បាន​ចុះ​ត្រួតពិនិត្យ​ការ​រៀបចំធានា​ជីវភាព​​​នៅ​សាកលវិទ្យាល័យការពារជាតិ ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ  ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបាន​មានប្រសាសន៍​ជាច្រើន...

  • ក្រុមគ្រូពេទ្យចល័តចុះធ្វើការពិនិត្យនិងព្យាបាលនៅតាមព្រំដែនឡាវ...

    កាល​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៥ ក្រុម​គ្រូពេទ្យ​ចល័ត​របស់​​ក្រសួង​ការពារ​ជាតិ សហការ​ជាមួយ​មន្ទីរ​ពេទ្យ​សម្ដេច តេជោ ស្រអែម និង​សុខាភិបាល ខ.ភ.ម ប្រចាំទិសទី ១ ដែលមាន​សមាជិកសរុប ៣១ នាក់ ដឹកនាំ​ដោយ ឧត្តម​សេនីយ៍​ត្រី  ម៉ី ធន្នរ៉ា នាយករង នាយកដ្ឋាន​សុខាភិបាល នៃ​អគ្គនាយកដ្ឋាន ភស្តុភារ​ហិរញ្ញវត្ថុ បាន​ចុះ​ធ្វើ​ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​កងទ័ព​និង​ប្រជា​ពលរដ្ឋ​នៅ​ វត្តបុទម​ផល្លារ៉ាម ស្របតាម​បណ្ដោយ​ដងទន្លេ​មេគង្គ ខ័ណ្ឌ​ចែក​ព្រំដែន កម្ពុជាឡាវ ស្ថិត​ក្នុងភូមិ​កំពង់ស្រឡៅ ឃុំកំព...

  • មន្ទីរពេទ្យ​ស្រអែម​បិទវគ្គ​គិលានុបដ្ឋាក​បឋម​ជំនាន់​ទី ១...

    ថ្មីៗនេះ មន្ទីរពេទ្យ សម្តេចតេជោ ស្រអែម បានបិទ​វគ្គគិលានុបដ្ឋាក​​ថ្នាក់​បឋម​ ជំនាន់ទី ១ ក្រោម​អធិបតីភាព​​របស់​ឧត្តម​សេនីយឯក គង់ សាលី នាយក​នៃនាយកដ្ឋាន​សុខាភិបាល អគ្គនាយកដ្ឋាន​​ភស្តុភារ​និង​ហិរញ្ញវត្ថុ ក្រសួង​ការពារជាតិ​​កម្ពុជា។ សិក្ខាកាម​ប្រហែល ៦០ នាក់​បាន​ប្រលង​បញ្ចប់​ថ្នាក់​ទ្រឹស្ដី​និងអនុវត្តជាក់ស្ដែង​កាលពីខែ​សីហា ឆ្នាំ ២០១៥ បន្ទាប់ពីបានសិក្សា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ។ សិក្ខាកាម​ដែល​​ប្រលង​បញ្ចប់​វគ្គសិក្សានេះ នឹង​ចូលរួម​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ឆ្លើយតប​ខាង​ផ្នែក​សុខាភិបាល​ជូន​កង ...

  • នាយឧត្តមសេនីយស៊ុំ សំណាង អញ្ជើញបញ្ចុះបឋមសិលាអគារព្យាបាលភ្នែកនិងឆ្អឹង...

    កាលពីព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៥ នេះ នាយ​ឧត្តម​សេនីយស៊ុំ សំណាង អគ្គនាយក​ភស្តុភារ​និង​ហិរញ្ញវត្ថុ ក្រសួងការពារជាតិកម្ពុជា បាន​អញ្ជើញ​បញ្ចុះ​បឋមសិលាសាងសង់​​​​អគារ​ព្យាបាលភ្នែក​និង​ឆ្អឹងនៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ក្រោមជំនួយ​របស់​​ក្រសួង​​ការពារ​ជាតិ​វៀតណាម។ វរសេនីយឯក ង្វៀន​ អាញ់យុង ប្រធាន​អានុព័ន្ធ​យោធា​វៀតណាម បាន​មាន​ប្រសាសន៍ថា​ អគារ​ដែលមាន​ទឹកប្រាក់ជាង ១ លានដុល្លារ បណ្ដោយ ៤៣ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ កម្ពស់ ៥ ជាន់ នេះ គឺជា​សក្ខីភាព​នៃ​ការ​សាមគ្គីស្មាកៀកស្មា​របស់​កងទ័ពទាំងពីរ ដែលធ្លាប់ប្រ...

  • ក្រុមជីវភាព​បាន​ចុះត្រួតពិនិត្យ​នៅ​ជម្ឈមណ្ឌល​ហ្វឹកហ្វឺន​កងកម្លាំង​រក្ស...

    ជាផ្នែកមួយ​នៃ​ការ​ចុះត្រួតពិនិត្យ​ជា​ប្រចាំ​របស់ខ្លួន ថ្មីៗនេះ ក្រុមជីវភាព​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ការងារ​ធានា​ហូបចុក ស្នាក់នៅ និង​ការងារ​សុខាភិបាល​របស់​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុសាសន៍។ កងយោធពល​ខេមរភូមិន្ទ​បាន​ចាត់​បញ្ជូន​កងកម្លាំង​របស់​ខ្លួន​ទៅ​ជួយ​រក្សា​សន្តិភាព​ដល់​បណ្ដា​ប្រទេស​មួួ​យ​ចំនួន​ដូចជា លីបង់ ឆាត  ស៊ូដង់ខាង​ត្បូង អាហ្រ្វិក​កណ្ដាល... ហើយ​កន្លង​មក​នេះ កម្លាំង​ដែលបាន​ចាត់បញ្ជូន​តែង​រក្សា​បាន​នូវ​សុខភាព សុខុមាលភាពល្អ អាស្រ័យ​ដោយ​មានការ​ប្រុងប្រៀប​ ប្រុងប្រយ័...

  • ក្រុមការងារ​ជីវភាពចុះត្រួតពិនិត្យ​តំបន់​ប្រតិបត្តិការសឹករង​តាកែវ...

    ថ្មីកន្លងទៅនេះ  ក្រុមការងារជីវភាពចុះត្រួត​ពិនិត្យបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹកតាកែវ​​ដើម្បី​តានដាន​ការអនុវត្ត​ និង​ផ្ដល់​មតិ​កែលម្អ​សំដៅ​ធ្វើ​ឲ្យ​ការ​ហូបចុក ស្នាក់នៅ និង​បង្កបង្កើន​ផល​កាន់តែ​មាន​ដំណើរ​ប្រសើរ​ឡើង​ជា​លំដាប់។ ទន្ទឹមនេះ  ក្រុមជីវភាព​ក៏បាន​ចុះ​ត្រួតពិនិត្យ​ការផ្ទេរ ប្រគល់​បន្លែ ត្រី សាច់ រវាង​អាជីវករ​និង​យោធិន​ជា​បន្ត ដែលនេះ​ជា​សកម្មភាព​ត្រូវ​បាន​អនុវត្ត​លើកដំបូង​តាំង​ពីចុង​ឆ្នាំ ២០១៣ មក​ម្លេះ ប៉ុន្តែក្រុមជីវភាព​តែ​ងបន្ត​ចុះ ត្រួតពិនិត្យ និង​ស្វែងរក​ការ​កែលម្...

  • មន្ទីរពេទ្យ សម្តេចតេជោ ស្រអែម ធ្វើការប្រលងទ្រឹស្ដីនិងអនុវត្ត...

    កាលពីព្រឹក​ថ្ងៃ​ទី ១០ ខែសីហា ឆ្នាំ ២០១៥  សិក្ខាកាម ៦២ នាក់​ មកពី​ភូមិភាគ ៤ នៃទិស​ព្រះវិហារ បាន​ចូលរួម​ប្រលង​ផ្នែក​​ទ្រឹស្ដី​និងការ​អនុវត្ត​ជាក់ស្ដែង​ មន្ទីរពេទ្យ សម្តេចតេជោ ស្រអែម ក្រោយ​ពីបាន​ចាប់​ផ្ដើម​រៀន​សូត្រ​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៤ មក។ សិក្ខាកាម​ទាំង​នេះ សុទ្ធតែត្រូវ​​បាន​ជ្រើសរើស​​ទៅតាម​អាទិភាព​នៃ​តំបន់​ឬ​មូលដ្ឋាន​ដែលខ្លួន​រស់នៅ។ សិក្ខាកាម​ដែល​​ប្រលង​បញ្ចប់​វគ្គសិក្សានេះ នឹង​ចូលរួម​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ឆ្លើយតប​ខាង​ផ្នែក​សុខាភិបាល​ជូន​កង​យោធពល​ខេមរភូមិន្ទ និង​ប្រជាពល​...

  • ក្រុម​ការងារ​អន្តរក្រសួង​​ផ្សព្វផ្សាយ​ការងារ​​សេដ្ឋកិច្ច​ និងត្រួត​ពិន...

    កាល​ពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៥​ កន្លងទៅនេះ នាយ​ឧត្ដម​សេនីយ៍​ ស៊ុំ សំណាង អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ ក្រសួង​ការពារ​ជាតិ ឯក​ឧត្ដម វង្សី វិស្សុត រដ្ឋ​លេខា ​ធិការ​ក្រសួង​សេដ្ឋកិច្ច​​- ហិរញ្ញវត្តុ និង​ឧត្ដម​សេនីយ៍​ឯក​ ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ ចម្រុះ​អគ្គ​បញ្ជា​ការ​ ខ.ភ.ម​​​ និង​​ជា​មេ​បញ្ជាការ​រង​កងទ័ព​ជើងគោក​ បាន​អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​ ការងារ​សេដ្ឋកិច្ច និង​ត្រួត​ពិនិត្យ​ជីវភាព​របស់​នៅ​របស់​យោធិន​និង​សិក្ខាកាម​នៅ​វិទ្យាស្ថាន​ ជើងគោក។ មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​...

  • នាយកដ្ឋាន​សុខាភិបាល​ចែក​មីក្រូទស្សន៍​ជូន​ដល់​បណ្ដា​អង្គភាព​បណ្ដោយ​ព្រំ...

    កាលពីថ្ងៃទី ៤ ខែ​កក្កដា ឆ្នាំ ២០១៥ នាយកដ្ឋាន​សុខាភិបាល​ បាន​ប្រគល់​មីក្រូទស្សន័ ៦ គ្រឿងដែលជា​អំណោយ​របស់​អង្គការ AFRIMS ជូនដល់អង្គភាព​បណ្ដោយ​ព្រំដែន​​ក្រោម​ចំណុះ​កងពលតូចលេខ ៤១ ខេត្ត​ឧត្តរមានជ័យ ក្រោម​គម្រោង​លប់​បំបាត់​ជំងឺ​គ្រុន​ចាញ់។ ពិធីផ្ទេរ​ប្រគល់​នេះ ធ្វើឡើង​ក្រោម​អធិបតី​ភាព​ឧត្តម​សេនីយទោ ព្រុំ សត្ថារដ្ឋ នាយករង​នៃ​នាយកដ្ឋាន​សុខាភិបាល និង​ឧត្តម​សេនីយទោ សន គឹមថៃ មេបញ្ជាការរង​ភូមិភាគ​ទី ៤។ ចំណែកឯ​ភាគី​អាមេរិក មាន​លោក​វរសេនីយទោ David Sounder ជា​តំណាង។ នេះមិនមែន​ជា​លើ​ក​ទី ១ ទេ ដែល​ AF...

  • នាយឧត្តមសេនីយ ស៊ុំ សំណាង បញ្ចុះបឋមសិលារោងជាងជួសជុលរថយន្ត...

        កាលពី​ព្រឹកថ្ងៃទី ០១​ ខែកក្កដា ឆ្នាំ​ ២០១៥ នេះ នៅទីបញ្ជាការ​កងពលតូច​ដឹកជញ្ជូនលេខ ៩៩ មានបើកពិធីបញ្ចុះ​បឋម​សិលា​កសាងរោងជាងជួសជុល​រថយន្ត​ដែលជាជំនួយ​របស់កងទ័ព​រំដោះ​ប្រជាជ​នចិន ក្រោមអធិបតីភាព​ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ុំ សំណាង  អគ្គនាយក​​ភស្តុភារ ហិរញ្ញវត្ថុ  ក្រសួងការពារជាតិ និង​ លោក វរសេនីយ​ទោ Ly Ning Ya  អនុពន្ធយោធាចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នេះមិន​មែន​ជាលើក​ទីមួយ​ទេ​ដែល​ប្រទេស​ចិន​បានជួយ​ឧបត្ថម្ភ​ដល់ ខ.ភ.ម។ កន្លងមក កងទ័ព​ប្រជាជនចិន បាន​​ផ្ដល...

  • ប្រតិភូ NAMRU ចូលជួបសម្ដែងការគួរសមនាយឧត្តមសេនីយ៍ ស៊ុំ សំណាង...

        កាលពីព្រឹក​ថ្ងៃ ២៤ ខែ​មិថុនា ឆ្នាំ ២០១៥ នេះ នៅ​អគ្គនាយកដ្ឋាន​ភស្តុភារ​និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ គណៈ​ប្រតិភូ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​កងទ័ពជើង​ទឹក​សហរដ្ឋ​​អាមេរិក (NAMRU) ដឹកនាំ​ដោយវរនាវីឯក​ វ៉ន និង​វរនាវីទោ ភោទ្រី ព្រមទាំង​សហការី​បាន​ចូល​សម្ដែង​ការ​គួរសម​និង​រាយការណ៍​ជូន​​នាយឧត្តម​សេនីយ៍ ស៊ុំ សំណាង អគ្គនាយកភស្តុភារ​និងហិរញ្ញវត្ថុ​នូវការងារ​ទាំង​ឡាយ​ដែល​ក្រុមការងារ​ NAMRU បាន​ជួយ​ដល់​កង​យោធពល​ខេមរភូមិន្ទ។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កងយោធពល​...

  • ក្រុមការងារជីវភាពចុះត្រួតពិនិត្យទីបញ្ជាការតំបន់សឹករងខេត្តកំពង់ឆ្នាំង...

    ថ្មីៗនេះ ក្រុមការងារ​នាយកដ្ឋាន​​ផ្គត់ផ្គង់ បានចុះត្រួត​ពិនិត្យទីបញ្ជាការ​តំបន់សឹករងខេត្ត​កំពង់ឆ្នាំង ដោយ​បាន​ត្រួត​ពិនិត្យ​មើល​ផ្ទះបាយ កន្លែង​ទុកដាក់​សម្ភារ​ផ្ទះបាយ  សួនបន្លែ និង​ផ្ដល់​មតិ​ណែនាំដើម្បី​បន្ត​លើ​កម្ពស់​ការងារ​ជីវភាព  ជំរុំជំរក ឲ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ថែមទៀត។ ...

  • ឧត្តមសេនីយឯក ពេជ្រ ឈឿន នាំយកអំណោយទៅមណ្ឌល៣១៧ ភ្នំឆ័ត្រ...

        កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥ ឧត្តមសេនីយឯក ពេជ្រ ឈឿន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បាន​នាំ​យក​អំណោយរបស់​​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ទៅ​ចែកជូន​ដល់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ​៣១៧ ភ្នំឆ័ត្រ ស្ថិត​ក្នុង​ភូមិសាស្រ្ត ឃុំស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ អំណោយ​ដែលបាន​ចែក​ក្នុង​ពិធី​នោះ​រួម​មាន រថយន្តសង្គ្រោះ EVICO  យោធា​មួយ​គ្រឿង​របស់​ក្រសួង​ការពារ​ជាតិ​  ម...

  • មន្ទីរពេទ្យ​ព្រះកេតុមាលា​និង​នាយកដ្ឋាន​សុខាភិបាល​សហការ​បង្រៀន​នៅ CMAC...

    នៅចន្លោះថ្ងៃទី ១៨ ដល់ ២៩ ខែ​ឧសភា ឆ្នាំ ២០១៥ នេះ បុគ្គលិក​សុខាភិបាល​មក​ពី​មន្ទីរពេទ្យ​​ព្រះកេតុមាលា ​២ នាក់ និង​នាយកដ្ឋាន​​សុខាភិបាល​ ២ នាក់ នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ​ បាន​សហការ​បង្រៀន​នៅ​មជ្ឈមណ្ឌល​បោសសម្អាត​មីន (CMAC) ជាមួយ​នឹង​គ្រូ​បង្គោល ៤ នាក់​មក​ពី​ CMAC។ វគ្គបណ្ដុះបណ្ដាល​នេះ​ក៏ត្រូវបាន​គាំទ្រ​ដោយ​ក្រុម​គ្រូ​បង្គោល ៤ រូប​ នៃ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ប្រចាំនៅ​អូគីណាវ៉ា ប្រទេសជប៉ុន និង​មាន​សិក្សាកាម ៤០ នាក់​មកពីកងយោធពល​ខេមរភូមិន្ទ និង ២០ នាក់​មក​ពី​អង្គភាព​...

  • កងពលធំអន្តរាគមន៍លេខ ៣ ទទួលគ្រឿងចក្រនិងពូជស្រូវសម្រាប់បង្កបង្កើនផល...

    កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៥ កងពល​ធំ​អន្តរាគមន៍​​លេខ ៣ បាន​ទទួល​​គ្រឿង​ចក្រ​​និង​​ពូជ​ស្រូវ​សម្រាប់​​បង្ក​បង្កើន​​ផល​ពីក្រុមហ៊ុន​មែន សារុន និង​ក្រុម​ការងារ​​អន្តរក្រសួងបង្ក​បង្កើន​ផល​ទាន់​រដូវ​ភ្លៀង។ ដើម្បី​លើ​កកម្ពស់​ជីវភាព ​ការ​រស់នៅ​របស់​យោធិន និង​ក្រុមគ្រួសារយោធិន អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ​បាន​ជំរុញ​និង​បំផុស​ចលនា​ដាំដុះ​តាម​លក្ខណៈ​ភូមិសាស្រ្ត​ដែល​អំណោយ​ផល​ សំដៅ​បំពេញ​បន្ថែម​លើ​គោល​របប​ដែលបាន​ផ្ដល់ជូន​ដោយ​រាជរដ្ឋាភិបាល។ ទន្ទឹមនេះ​ អគ្គនាយកដ្ឋាន​ក៏...

  • ក្រុម​គ្រូពេទ្យ​ចល័ត​របស់​ក្រសួងការពារជាតិ​ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រ...

    កាល​ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃទី ៦ ខែ​មេសា ឆ្នាំ ២០១៥ ក្រុម​គ្រូពេទ្យ​ចល័ត​ក្រសួង​ការពារ​ជាតិ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​យោធភូមិភាគ​ទី ៥ ក្រុម​ពេទ្យ​របស់​វរៈសេនាតូច ១៤៥ ចំណុះ​កងពល​តូច​លេខ​ ១៤ ដឹកនាំ​ដោយ ឯ.ឧ ឧត្តម​សេនីយ៍​ត្រី  ម៉ី ធន​ណារ៉ា នាយករង នាយកដ្ឋាន​សុខាភិបាល នៃ​អគ្គនាយកដ្ឋាន ភស្តុភារ​ហិរញ្ញវត្ថុ បាន​ចុះ​ធ្វើ​ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​កងទ័ព​និង​ប្រជា​ពលរដ្ឋ​នៅ​ភូមិសាស្ត្រកង​អនុសេនាធំ​លេខ​៦ របស់​វរៈសេនាតូច​លេខ ១៤៥ ឈរ​ជើង​នៅស្រុក​វាលវែង ខេត្ត​ពោធិសាត់ ក្នុង​ឱកាស​​ឯកឧត្តម នាយ​ឧត្ត...

  • ឧត្តមសេនីយទោ យឹម ឃឹម បើកវគ្គបំប៉នគ្រប់គ្រងផ្ទះបាយនិងដាំស្ល...

    នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៥ វេលាម៉ោង ៨ នាទី ព្រឹក ឧត្តមសេនីយទោ ​យឹម ឃឹម នាយករង​ នាយកដ្ឋាន​​ផ្គត់ផ្គង់ បាន​ធ្វើការ​បើកវគ្គ​បំប៉ន​គ្រប់គ្រងផ្ទះបាយ និង​ដាំស្ល​នៅទី​បញ្ជាការ​កងពលធំ​អន្តរាគមន៍លេខ ៣ និងចុះត្រួត​ពិនិត្យ​ផ្ទះបាយ​សាលាហ្វឹកហ្វឺន​របស់​កងពលធំ​អន្តរាគមន៍លេខ ៣ និង​ចុះត្រួត​ពិនិត្យ​ការ​ផ្ទេ​ប្រគល់​សាច់​នៅ​កង​ពល​ធំ​អន្តរាគមន៍​លេខ ៣។ ការបើកវគ្គ​បំប៉ន​និង​ការ​ចុះត្រួតពិនិត្យនេះ ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​អំពីការ​បន្ត​យកចិត្ត​ទុកដាក់​​ក្នុង​កំណែទម្រង់​ធានាហូបចុក​ជូន​កងយោធពល​ខេមរភូមិន្ទ ដែលបាន​...

  • មន្ទីរពេទ្យ ១៧៩ ធ្វើតេស្តជំងឺអេបូឡាដល់កងរក្សាសន្តិភាព...

    ថ្មីៗនេះ មន្ទីរពេទ្យព្រះកេតុមាលា បាន​ធ្វើតេស្តរហ័ស​ដើម្បី​ពិនិត្យ​សុខភាព​រក​មេរោគ​ជំងឺ និងជំងឺអេបូឡា ដល់​នាយទាហាន​និង​ពល​ទាហាន​នៃកងកម្លាំង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ដែល​បា​នធ្វើ​មាតុភូមិនិវត្តន៏​មកពី​ប្រទេស ម៉ាលីវិញ។ លទ្ធផលបាន​​បង្ហាញថា កងកម្លាំង​​រក្សា​​សន្តិភាព​​ទាំងអស់​​មាន​​សុខភាព​​ល្អ និង​​ពុំ​មាន​ឆ្លង​​ជំងឺ​​ទាំង​នេះ​ឡើយ។ ...

  • បុគ្គលិក​សុខាភិបាល​ចូលរួម​វគ្គ​សង្រ្គោះ​អ្នក​របួស​ដោយ​គ្រាប់ផ្ទុះ...

    វគ្គ​ហ្វឹកហ្វឺន​អ្នក​សង្រ្គោះ​បឋម​ក្នុង​ការ​ផ្ទុះគ្រាប់មីន ឬ​លើសមរភូមិ ដំណាក់កាលទី ៣ ត្រូវបាន​បញ្ចប់ ដោយ​ជោគជ័យ​ដោយ​មាន​ការ​កើន​សមត្ថភាព​វេជ្ជសាស្រ្ត​កាន់តែ​ប្រសើរ។ គ្រូ​បង្គោល​មក​ពី​នាយកដ្ឋាន​សុខាភិបាល​​នៃ​ក្រសួង​ការពារជាតិ និង​មជ្ឈមណ្ឌល​បោសសម្អាត​មីន កម្ពុជា បាន​បង្រៀន​ដល់​វគ្គ​ហ្វឹកហ្វឺន​ដែល​មាន​រយៈពេល ២ សប្ដាហ៍ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពីក្រុម ភស្តុភាទី ៣ នៃ​កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក ប្រចាំ​នៅ អូគីណាវ៉ា។ ប្រធានបទ​ក្នុង​វគ្គសិក្សា​រួមមាន​ប្រភេទ​នានា​នៃ​ការ​សង្រ្គោះ​មុនពេល​មកដល់​មន្ទ...

  • នាយឧត្តមសេនីយ ស៊ុំ សំណាង ចុះត្រួតពិនិត្យកងទ័ពតាមព្រំដែនគោកនិងសមុទ្រ នៅ...

    កាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ  នាយឧត្តមសេនីយ ស៊ុំ សំណាង​បានដឹកនាំ​ប្រតិភូ​ក្រសួងការពារជាតិ រួមដំណើរ​ដោយប្រតិភូ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែលដឹកនាំ​​ដោយ​​ឯកឧត្តម​ វង្សី​ វិសុទ្ធ រដ្ឋលេខាធិការ ដើម្បី​ចុះ​​ត្រួតពិនិត្យ​​កងទ័ព​​តាម​​ព្រំដែន​​គោក​​និង​​សមុទ្រ នៅ​​ទិស​យោធ​ភូមិ​ភាគទី ​៣ ។   ក្នុងដំណើរទស្សនកិច្ចនេះ ទន្ទឹមនឹងការ​សួរ​សុខទុក្ខ​ដល់​បណ្ដា​អង្គភាព​ឈរជើង​ការពារ​ព្រំដែនគោក និងដែនកោះ  ប្រតិភូអន្តរ​ក្រសួង​ក៏​បាន​ចុះ​​ត្រួតពិនិត្យ​​កំណាត់​​ផ្លូវ​ដែ...