មន្ទីរពេទ្យ​ព្រះកេតុមាលា​និង​នាយកដ្ឋាន​សុខាភិបាល​សហការ​បង្រៀន​នៅ CMAC

នៅចន្លោះថ្ងៃទី ១៨ ដល់ ២៩ ខែ​ឧសភា ឆ្នាំ ២០១៥ នេះ បុគ្គលិក​សុខាភិបាល​មក​ពី​មន្ទីរពេទ្យ​​ព្រះកេតុមាលា ​២ នាក់ និង​នាយកដ្ឋាន​​សុខាភិបាល​ ២ នាក់ នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ​ បាន​សហការ​បង្រៀន​នៅ​មជ្ឈមណ្ឌល​បោសសម្អាត​មីន (CMAC) ជាមួយ​នឹង​គ្រូ​បង្គោល ៤ នាក់​មក​ពី​ CMAC។

វគ្គបណ្ដុះបណ្ដាល​នេះ​ក៏ត្រូវបាន​គាំទ្រ​ដោយ​ក្រុម​គ្រូ​បង្គោល ៤ រូប​ នៃ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ប្រចាំនៅ​អូគីណាវ៉ា ប្រទេសជប៉ុន និង​មាន​សិក្សាកាម ៤០ នាក់​មកពីកងយោធពល​ខេមរភូមិន្ទ និង ២០ នាក់​មក​ពី​អង្គភាព​ដោះមីន​នៃ​ខេត្ត​បាត់​ដំបង។

សកម្មភាព​បណ្ដុះបណ្ដាល​នេះ​ត្រូវ​បាន​អនុវត្ត​តាំងពី បីឆ្នាំ កន្លងមកហើយ ដោយ​​​ក្នុង​​នោះ​តែ​មាន​​ការ​បណ្ដុះ​បណ្ដាល មួយ​ឆ្នាំចំនួន ៣ លើក ក្នុង​មួយ​លើក មាន​រយៈពេល ១០ ថ្ងៃ សម្រាប់​កងខេមរភូមិន្ទផង និងក្រុមអ្នក​ដោះមីន​របស់ CMAC ផងដែរ។