នាយឧត្តមសេនីយ ស៊ុំ សំណាង ពិនិត្យការប្រមូលផលស្រូវនៅកងពលធំលេខ ៣

កាលពីសប្ដាហ៍​កន្លងទៅនេះ ក្រុមការងារ​ចម្រុះរបស់​ក្រសួងការពារជាតិ​ និង​ក្រសួង​សេដ្ឋកិច្ច-ហិរញ្ញវត្ថុ​បាន​ចុះត្រួត​ពិនិត្យ​និង​ចូលរួម​ច្រូតកាត់ ប្រមូលផល​ស្រូវ​លើ​ដីដាំដុះ​របស់​កងទ័ព​និង​គ្រួសារ​នៅ​កងពលធំ​លេខ ៣។

ក្នុង​ឱកាស​នោះ នាយឧត្តម​សេនីយ ​ស៊ុំ សំណាង អគ្គនាយកភស្តុភារ-ហិរញ្ញវត្ថុ​ ក្រសួងការពារជាតិ​កម្ពុជា​ និង​ឧត្តម​សេនីយឯក ​ស្រី ឌឹក បាន​ស្វែងយល់​អំពីស្ថានភាព​បង្ក​បង្កើន​ផល​សម្រាប់ឆ្នាំនេះ។

ក្នុងឆ្នាំនេះ ជាទូទៅ​ ស្រូវមាន​ទិន្នផល​​ល្អ​បង្គួរ​ ប៉ុន្តែនៅ​តំបន់​ខ្លះ ស្រូវ​បាន​​ស្កក​ដោយ​សារ​មិនមានទឹក​គ្រប់គ្រាន់។ ទោះ​យ៉ាងណា គ្រួសារ​កងទ័ព​​នៅតែ​អាច​ប្រមូលផល​បាន​គ្រប់គ្រាន់​សម្រាប់​ទូទាត់​ថ្លៃ​ចំណាយ និង​លើក​កម្ពស់​​គុណភាព​នៃការ​ហូបចុក ព្រមទាំង​​លក់យក​ប្រាក់​​ទូទាត់​រំលោះប្រាក់​កម្ចី​​ទុនវិនិយោគ​តាម​កិច្ច​សន្យា​។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ឧត្តម​សេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​កងទ័ព​ជើង​គោក បាន​ចាត់​ចែង​ឲ្យ​មាន​ការ​ខ្ចីទុន​ស្រូវ​បន្ថែម​ទៀត​ដើម្បី​ពន្លឿន​វិសាលភាព​នៃការ​ផលិត​ស្រូវ​របស់​កង​ទ័ព​និង​គ្រួសារ​កងទ័ព។