សិស្ស ៧០ នាក់បានបញ្ចប់វគ្គគិលានុបដ្ឋាកបឋមជំនាន់ទី ៥
សាលាបណ្ដុះបណ្ដាលយោធភូមិភាគទី ៣ បានរៀបចំការប្រលងបញ្ចប់វគ្គគិលានុបដ្ឋាកបឋមជំនាន់ទី ៥ សម្រាប់សិក្ខាកាមសរុប ៧០ នាក់ ក្នុងនោះ ប្រុស ៤០ នាក់ និង ស្រី ៣០ នាក់។
ការប្រលងនេះត្រូវបានធ្វើនៅថ្ងៃទី ២០ និង ២១ ខែមករា ឆ្នាំ ២០១៦ ហើយត្រូវដឹកនាំត្រួតពិនិត្យដោយឧត្តមសេនីយត្រី ចាន់ ដារ៉ាវុធ នាយករងនាយកដ្ឋានសុខាភិបាលនៃអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា។
នាយឧត្តមសេនីយ ស៊ុំ សំណាង អគ្គនាយកភស្តុភារ-ហិរញ្ញវត្ថុ ធ្លាប់បានមានប្រសាសន៍ថា ការកសាងធនធនាមនុស្សសម្រាប់វិស័យសុខាភិបាល ត្រូវផ្ដោតលើយុវជននិងយុវនារីក្នុងមូលដ្ឋាន ជាពិសេសតាមបណ្ដាយោធភូមិភាគ ហើយត្រូវតែមានសមត្ថភាពពិតប្រាកដ ដោយមិនប្រកាន់បក្សពួកឡើយ។
នាយឧត្តមសេនីយ ស៊ុំ សំណាង ក៏មានប្រសាសន៍ដែរថា សុខាភិបាលដែលខ្លាំង មិនមែនគ្រាន់តែមានន័យថា មានសមត្ថភាពព្យាបាលតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានន័យថា អត្រាឈឺនិងស្លាប់ស្ថិតនៅកម្រិតទាបទៀតផង។
គេសង្ឃឹមថា សិក្ខាកាមដែលបញ្ចប់វគ្គគិលានុបដ្ឋាកបឋមជំនាន់ទី ៥ នេះ នឹងចូលរួមជួយការពារ និងព្យាបាលជូនយោធិនក្នុងមូលដ្ឋានរបស់ពួកគេ។