នាយទាហាននាយកដ្ឋាន​ផ្គត់ផ្គង់ចុះត្រួតពិនិត្យការបញ្ជូនកម្លាំងថ្មី

១៤ ឧសភា ២០១៨៖ នាយ​ទាហានទៅ​ពីនាយកដ្ឋាន​ផ្គត់ផ្គង់​​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារហិរញ្ញវត្ថុ បានចុះ​ទៅធ្វើការ​ត្រួត​ពិនិត្យការ​បញ្ជូន​កំលាំងថ្មី​ពី​សាលា​ហ្វឹកហ្វឺន​ទ័ពជើងគោក ទៅកាន់អង្គភាពថ្មី ដែលពួកគេត្រូវបំពេញតួរនាទី ។

ការត្រួតពិនិត្យនេះគឺយកចិត្តទុកដាក់លើការធានាឯកសណ្ឋាន គោលរបបផ្សេងៗ ជាពិសេសលើការធានាជីវភាពក្នុងពេលធ្វើដំណើរទៅ និងការរស់នៅក្នុងអង្គភាពថ្មីខាងមុខ ។

នាយទាហាន​ដែល​មាន​ស្នាដៃ​ល្អ ត្រូវ​បាន​ប្រគល់​លិខិត​សរសើរ​ដើម្បី​ជាការ​ទទួល​ស្គាល់​ និង​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​ល្អ​ជា​គំរូជា​បន្ត​​ទៅទៀត។