កងពលតូច ១២៨ បើក​វគ្គបំប៉ន​នាយទាហាន​ផ្គត់ផ្គង់

ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅ​ទីបញ្ជាការ​កងពលតូច​លេខ ១២៨ ស្ថិតនៅ អូរ​ពងមាន់ ភូមិ​រាជានុគោល ឃុំ​ស្ទឹងត្រែង ស្រុក​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង មាន​បើក​វគ្គ​បំប៉ន​នាយទាហាន​ផ្គត់ផ្គង់ ថ្នាក់​កង​អនុសេនាធំ និង កងវរសេនាតូច ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី នង មុន្នី នាយករង នាយកដ្ឋាន​ផ្គត់ផ្គង់ និង​នាយទាហាន ពី​យោធភូមិភាគទី១ និង កងពល១២៨ មួយ​ចំនួន​ទៀត។

វគ្គហ្វឹកហ្វឺន​នេះមាន​សិក្ខាកាមចូលរួម​ចំនួន ៧១ នាក់ ក្រោម​ការរៀបចំដោយ នាយកដ្ឋាន​ផ្គត់ផ្គង់ អគ្គនាយកដ្ឋាន​ភស្តុភារ-ហិរញ្ញវត្ថុ និង ទីបញ្ជាការយោធភូមិភាគទី១។

សូមបញ្ជាក់ថា ជំនាញផ្គត់ផ្គង់​នេះមាន​សារៈ​សំខាន់ណាស់​ក្នុងការ​គ្រប់គ្រង​ជីវភាព​ហូបចុក ទុក​ដាក់​ថែរក្សា សម្ភារៈ ស្បៀងអាហារ ចាត់​ចែង​ផ្ទះបាយ បម្រើឲ្យការងារ​ប្រយុទ្ធ ត្រៀម​ប្រយុទ្ធ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​កងទ័ព ។