ក្រុមធានាជីវភាពភូមិភាគ ៣ យកចិត្តគុណភាពហូបចុក
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨៖ ក្រុមការងារត្រួតពិនិត្យហូបចុករបស់នាយកដ្ឋានផ្គត់ផ្គង់ នៃអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ បានចុះទៅធ្វើការត្រួតពិនិត្យ វាយតម្លៃលើការងារធានាហូបចុក បង្កបង្កើនផល ចិញ្ចឹមសត្វ និងគ្រប់គ្រងផ្ទះបាយរយៈពេល ៩ ខែ ឆ្នាំ ២០១៨ នៅយោធភូមិភាគទី ៣ និង អង្គភាពចំណុះ ។
លទ្ធផលបង្ហាញថាយោធិនបានបង្កើនការយកចិត្តទុកជាប្រចាំចំពោះគុណភាពនៃការដាំស្ល ហូបចុក ការទុកដាក់និងថែទាំគ្រប់សម្ភារផ្ទះបាយដើម្បីអង្គភាពខ្លួន និងសម្រាប់ការដកពិសោធន៍ពីបណ្ដាអង្គភាពផ្សេងៗផងដែរ។