យោធិន MINUSCA ៣០ នាក់​បានឆ្លង​ជំងឺ​គ្រុន​ចាញ់

ថ្ងៃច័ន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨​៖ មន្រ្តីជំនាញរបស់នាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភាហិរញ្ញវត្ថុ បានទៅធ្វើតេស្ដឈាម រកមេរោគគ្រុនចាញ់ ជូននាយទាហាន នាយទាហានរង កងអនុសេនាធំវិស្វកម្មសំណង់ លេខ៩៥៤​ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិចកណ្ដាល (MINUSCA) ដែល​ធ្វើមាតុភូមិនិវត្តន៍ ចំនួន ១៧៣ នាក់ ក្នុងនោះ​​មាន​នារី ១២ នាក់​។​

លទ្ធផលបាន​បង្ហាញថា យោធិន​មានផ្ទុក​មេរោគ​គ្រុនចាញ់ មាន ៣០ នាក់ (នារី ២នាក់ ) ដោយ​មេរោគ​ប្រភេទ PF ទាំងអស់)។