នាយ​ឧត្តម​សេនីយ​ស៊ុំ សំណាង​អញ្ជើញ​សួរ​សុខទុក្ខ និង​ជូនពរ​នៅ​អនុព័ន្ធ​យោធា​វៀតណាម

ព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឺទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ដឹកនាំដោយ នាយ​ឧត្តម​សេនីយ៍ ស៊ុំ សំណាង អគ្គនាយក បានអញ្ជើញ​ទៅសួរ​សុខទុក្ខ និង ជូនពរ​ឆ្នាំថ្មី ដល់ អនុព័ន្ធយោធា​វៀតណាម ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ឱកាសនេះ លោក វរសេនីយ៍ឯក​ពិសេស Nguyen Thanh Chinh ប្រធាន​អនុព័ន្ធយោធា​វៀតណាម បានថ្លែង​អំណរគុណ និង កោត​សរសើរ​នូវ​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​ដ៏ស្មោះ​ពីសំណាក់ ថ្នាក់ដឹកនាំ និង នាយ​ទាហាន​ក្នុងអគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ដែល​តែងតែ​ឆ្លៀត​ឱកាសមក​ជូនពរ​ដល់លោក និង សហការី ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិវៀតណាម​នេះ ។

លោកក៏​សូមជូនពរ​ឲ្យចំណង​សាមគ្គីភាព មិត្តភាព និង កិច្ចសហ​ប្រតិបត្តិការ រវាង វៀតណាម និង កម្ពុជា កាន់​តែរឹងមាំ និង​ស្ថិតស្ថេរ យូរ​អង្វែង​តទៅ ។