នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អញ្ជើញជូនពរដល់អនុព័ន្ធយោធាចិន
ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នេះ បន្ទាប់ពីអញ្ជើញទៅសួរសុខទុក្ខអនុព័ន្ធយោធាវៀតណាម នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ បានបន្តរដំណើរអញ្ជើញទៅសួរសុខទុក្ខ និង ជូនពរ ដល់អនុព័ន្ធយោធានៃកងទ័ពរំដោះប្រជាជនចិន ក្នុងបរិវេនស្ថានទូតចិន ក្នុងរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯកពិសេស LY CHING FENG ប្រធានអនុព័ន្ធយោធាចិន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ និង សហការី ដែលចំណាយពេលវេលាមកសួរសុខទុក្ខ និងជូនពរលោកដល់និវេសនដ្ឋាន។
នេះជាលើទី ១ ហើយដែលលោកបានមកបំពេញភារកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា កាយវិការនេះធ្វើឲ្យលោកចងចាំមិនភ្លេច។ ក្នុងជំនួបនេះលោក LY CHING FENG បានសន្យាខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីរិតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ កងទ័ពទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ កន្លងមក កងទ័ពរំដោះប្រជាជនចិនបានជួយឧបត្ថម្ភជាច្រើនក្នុងវិស័យភស្តុភារដល់កងយោធពលខេមរៈភូមិន្ទ ពិសេសការជួយពង្រឹងវិស័យសុខាភិបាល ក្នុងមន្ទីរពេទ្យព្រះកេតុមាលា ក្នុងគោលបំណងឲ្យមន្ទីរពេទ្យយោធាមួយនេះ ឈានមុខគេក្នុងការសង្គ្រោះព្យាបាលកងទ័ព ក៏ដូចជាប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ។