សិក្សាកាមនៅវិទ្យាស្ថាន និង មជ្ឈមណ្ឌលហ្វឹកហ្វឺនជើងគោក ទទួលបានផ្លាហូបចុកថ្មី

ព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក តាន់ ថាណា អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ នាយក នាយកដ្ឋានផ្គត់ផ្គង់ បានដឹកនាំក្រុមការងារត្រួតពិនិត្យ ណែនាំ ដោះស្រាយការងារជីវភាព ជូនកងយោធពលខេរភូមិន្ទ ចុះទៅធ្វើការត្រួតពិនិត្យ នៅវិទ្យាស្ថានកងទ័ពជើងគោក និង មជ្ឈ មណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក។

ខ្លឹមសារនៃការត្រួតពិនិត្យមាន ការធានាគោលរបបផ្សេងៗ ដូចជា បរិក្ខារ ឯកសណ្ឋាន របបអង្ករ ប្រាក់ហូបហ្វឹកហ្វឺន ណែនាំការងារអនាម័យ វិធីបង្ការរោគ ជាពិសេស រោគរលាកផ្លូវដង្ហើម បច្ចុប្បន្ននេះហៅថា Covid-19។

ក្នុងវិទ្យាស្ថានកងទ័ពជើងគោក ឯកឧត្តម និង គណៈប្រតិភូ បានចូលទៅពិនិត្យផ្ទះបាយសិក្ខកាម បន្ទប់ស្នាក់នៅ ណែនាំឲ្យពួកគេចេះរក្សាអនាម័យ រៀបចំសណ្តាប់ធ្នាប់ កែទម្រង់របៀបរបបហូបចុក ពីប្រើចានសម្លររួម មកប្រើ ផ្លាឯកជនម្នាក់ៗវិញ។ វិធីនេះអាចអោយបងប្អូនរក្សាបានអនាម័យ ទប់ទល់នឹងការឆ្លងរោគផ្សេងៗ។

ជាកិច្ចសាកល្បង ឯកឧត្តមបានផ្តល់ផ្លាដាក់អាហារ ចំនួន ២៥០ផ្លា ឲ្យសិក្ខាកាមក្នុងវិទ្យាស្ថាន រៀបចំការហូបចុកតាមបែបថ្មីនេះ ។