របប​អង្ករ​ត្រីមាស​ទី ១ ឆ្នាំ ២០២១ ត្រូវ​បាន​ដឹកជញ្ជូន​ដល់​អង្គភាព

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមការងារនាយកដ្ឋានផ្គត់ផ្គង់ អគ្គនាយករដ្ឋានភស្តុភារហិរញ្ញវត្ថុ ប្រចាំទិសយោធភូមិភាគទី១ សហការជាមួយការិយាល័យទី៤ យោធភូមិភាគទី១ និងតំណាងក្រុមហ៊ុន ម៉ែន សារុន បានប្រគល់អង្កររបបត្រីមាសទី១ ឆ្នាំ២០២១ ជូនដល់បណ្តារអង្គភាពទាំងអស់ដែលឈរជើងការពារព្រំដែន តាមបណ្តោយព្រំដែន កម្ពុជា -ឡាវ ។

ក្នុងពិធីប្រគល់ទទួលនេះគ្រប់ភាគីបានធ្វើការពិនិត្យយ់ាងដិតដល់នូវគុណភាព និង បរិមាណ អង្ករ ដើម្បីអោយត្រិមត្រូវតាមគោលរបប និងកិច្ចសន្យាផ្គត់ផ្គង់ ។