មន្ទីរពេទ្យ​ព្រះកេតុមាលា​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ថ្មីមួយ​ទៀត​នៅដើមឆ្នាំ ២០២១

រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះកេតុមាលាមានពិធីបំពាក់មេដាយសហមេត្រីថ្នាក់អស្សឬទ្ធិ និង បណ្ណសរសើរ ជូនដល់វេជ្ជបណ្ឌិត កងទ័ពរំដោះប្រជាជនចិន ក្រុមទី១៥ ដែលបានបញ្ចប់ការងារបេសកកម្មដោយជោគជ័យបង្ហាត់បង្រៀនក្រុមគ្រូពេទ្យ កងយោធពលខេមរភូមិន្ទ ក្នុងមន្ទីរពេទ្យព្រះកេតុមាលា ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ។

សូមជម្រាបថា ក្រុមគ្រូពេទ្យចិនក្រុមទី ១៥ នេះបានរួមចំណែកដ៍ធំធេង ក្នុងការជួយហ្វឹកហ្វឺនជំនាញសំខាន់ៗ ដូចជាការវះកាត់បេះដូង វះកាត់សរសៃប្រសាទ ខួរក្បាល ឆ្អឹង ប្រើប្រាស់ម៉ាស៊ីនទំនើបៗ ដូចជា CT SCAN,MRI ។ល។