វរសេនាតូចលេខ ១ ស្ទឹងត្រែង​ផ្សព្វផ្សាយ​អំពីការលុបបំបាត់ជំងឺគ្រុនចាញ់

កាលពី​ខែកញ្ញា​ ឆ្នាំ ២០២១ នៅទីបញ្ជាការវរសេនាតូចលេខ ១ នៃ​តំបន់​ប្រតិបត្តិការ​សឹករង ខេត្ត​ស្ទឹងត្រែង មានការ​ប្រជុំ​ផ្សព្វផ្សាយ​អំពីខ្លឹមសារ​ស្តីពីផែនការលុបបំបាត់ជំងឺ​គ្រុនចាញ់ ដោយ​​មានតំណាង​មកពីនាយកដ្ឋាន​សុខាភិបាល​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ​ មេបញ្ជាការ​រងយោធភូមិភាគទី១  ក្រុមការងារ​មជ្ឈមណ្ឌលជាតិ​ប្រឆាំងជំងឺគ្រុនចាញ់ និងគ្រូពេទ្យតាមបណ្តា​អង្គភាពចំណុះភូមិភាគ ដើម្បី​បន្ត​ណែនាំ និង​ព្យាបាល​ជំងឺ​ជូន​យោធិន និង​ក្រុមគ្រួសារ​តាម​តំបន់​រៀងៗ​ខ្លួន។

គួរ​កត់​សម្គាល់ថា ជំងឺ​គ្រុនចាញ់​ដែល​កើត​លើ​មនុស្ស​ចំនួន ៤​ប្រភេទ គឺ ៖ Plasmodium falciparum, Plasmodium vivax, Plasmodium malariae និង Plasmodium ovale។ ក្នុង​ចំណោម ៤​ប្រភេទ​នេះ ប្រភេទ Plasmodium falciparumនិង Plasmodium vivax កើត​មាន​ច្រើន​ជាង​គេ។