ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះកេតុមាលាព្យាបាលជំងឺសរសៃឈាមភ្លៅ-កំភួនជើង
កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្រូពេទ្យវះកាត់នៅ អគារបេះដូង នៃមន្ទីរពេទ្យព្រះកេតុមាលាបានធ្វើការវះកាត់តសរសៃឈាមជើងដោយជោគជ័យទៅលើអ្នកជំងឺអាយុ ៦៥ ឆ្នាំ ដែលមានជំងឺលើសឈាម និងខ្លាញ់ច្រើនក្នុងសរសៃឈាម។
អ្នកជំងឺមានអាការៈចុកចាប់ក្នុងជើងខាងស្តាំពេលដើរ និងមិនអាចដើរឆ្ងាយបានរយៈពេល៥ឆ្នាំហើយ។ ក្រុមវេជ្ជបណ្ឌិតឯកទេសនៃអគារបេះដូង បានរកឃើញថាអ្នកជំងឺនេះ មានជំងឺសរសៃឈាមជើងពីភ្លៅរហូតពាក់កណ្តាលកំភួនជើងដែលធ្វើឲ្យគាត់ឈឺចុកចាប់នៅពេលដើរ និងមិនអាចដើរបានឆ្ងាយ។