ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យ ១-៧៥ ប្រជាជនវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការ
នាយកមន្ទីរពេទ្យពីរ ជួបពិភាក្សាគ្នា ពីកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរទ្វេឡើងថែមទៀត តបតាមការអញ្ជើញ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការ ពារជាតិ នាយក មន្ទីរពេទ្យព្រះកេតុមាលា លោកឧត្តមសេនីយ៍ត្រី ចិន គួកវៀត ប្រធានមន្ទីរពេទ្យ ១-៧៥ កងទ័ពប្រជាជនវៀតណាម ប្រចាំនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញដឹកនាំគណៈប្រតិភូចំនួន ១៧ រូបមកបំពេញទស្សនកិច្ច និងដកស្រង់បទពិសោធន៍ការងារ និងកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យកងទ័ពទាំងពីរ កម្ពុជា- វៀតណាម នារសៀលថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅមន្ទីរពេទ្យព្រះកេតុមាលា ។
ក្នុងឱកាសនោះដែរ ថ្លែងទៅកាន់សមាជិកប្រតិភូ របស់មន្ទីរ ពេទ្យ ១-៧៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណសំដែងការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ១-៧៥ ដែលជាមន្ទីរពេទ្យយោធាមួយដ៏ធំ ប្រចាំនៅទីក្រុងហូជីមិញសាធារណរដ្ឋសង្គម និយមវៀតណាម ។
ក្នុងកិច្ចសហប្រតិប ត្តិការ រវាងមន្ទីរពេទ្យទាំងពីរកន្លង មករហូតមកទល់បច្ចុប្បន្ន នាយទា ហានជាន់ខ្ពស់របស់កងយោធពលខេមរភូមិន្ទ ដែលមានជម្ងឺ ធ្ងន់ធ្ងរ តែងតែទៅសម្រាកព្យា បាលជម្ងឺ នៅមន្ទីរពេទ្យ១-៧៥ ដោយទទួល ការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យនៅទីនោះ និងមិនមានការបង់បា្រក់ឡើយ ។ នេះជាសន្តានចិត្តដ៏ល្អកម្ររកបាន របស់ភាគីមិត្តវៀតណាម ដែលតែងតែជួយសង្គ្រោះ ព្យាបាលដល់យោធិនជម្ងឺ ។
ជំនួសមុខឲ្យថ្នាក់ ដឹកនាំនៃអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួង ការពារជាតិ យើងខ្ញុំសូមសំដែង នូវអំណរសាទរ ចំពោះទឹកចិត្តដ៏ប្រពៃរបស់ភាគីមិត្ត ដែលតែងតែជួយសង្គ្រោះអ្នកជម្ងឺ ដែលជានាយ ទាហានជាន់ខ្ពស់នាពេលកន្លងមក ។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លាទាំង នេះ បានដក់ជាប់ និងមិនអាចបំភ្លេចបាន ពីគំរូវីរភាពដែលមានតាំងពីដើមរៀងមក ។
ជាកិច្ចឆ្លើយតបក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ចិន គួកវៀត លើកឡើង ពីប្រពៃណីសាមគ្គី កៀកស្មាប្រយុទ្ធប្រឆាំងសត្រូវរួម រវាងកងទ័ពនិងប្រជាជនយើងទាំងពីរ ដែលមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ។ ក្នុងនោះដែរ រយះពេលបីឆ្នាំកន្លងនេះ ថ្វីត្បិតជម្ងឺកូវីដ-១៩ បានយាយី រហូតដល់អាយុជីវិត ប៉ុន្តែឈរលើស្មារតី ជាយុទ្ធជនអាវស ពួកយើងបានលះបង់ នូវកម្លាំងកាយចិត្ត បា្រជ្ញាស្មារតីរហូតដល់ អាយុ ជីវិត ប្រកបដោយឆន្ទះមោះមុត ប្តេជ្ញាចិត្តការពារជីវិត អ្នកជម្ងឺបានសះស្បើយ ច្រើនករណី ត្រឡប់ទៅបំពេញការងារនូវបណ្តាកងឯកភាពវិញផងដែរ ។ យើងខ្ញុំនៅតែមានជំនឿជឿជាក់ លើចំណង មេត្រីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍ រវាងមន្ទីរ ពេទ្យយើងទាំងពីរ និងបន្តនិរន្តភាពបន្តទៅមុខទៀត ឈរលើស្មារតី យោគយល់ ក្នុងនាមជាប្រទេសភូមិផង របងជាមួយ និងរក្សាចំណងសាមគ្គីភាព ឲ្យកាន់តែល្មួតបន្តថែមទៀត ។
បន្ទាប់ពីប្រគល់ វត្ថុអនុ ស្សាវរីយ៍ ឲ្យគ្នាទៅវិញទៅមករួចរាល់ ឯកឧត្តម នាយកមន្ទីរ ពេទ្យព្រះ កេតុមាលា អញ្ជើញគណៈប្រតិភូ ទស្សនាអគារ ៧ មករា ដែលជាជំនួយរបស់កងទ័ពប្រជាជនវៀតណាម ជូនដល់មន្ទីរពេទ្យព្រះកេតុ មាលា និងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យដែលប្រចាំការនៅអាគារនោះ និងទស្សនាតាមសាលនីមួយៗប្រកបដោយទឹកមុខរីករាយផងដែរ ៕