ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ចុះពិនិត្យស្ថានីយប្រេង និងឃ្លាំងសម្ភារនៅភូមិភាគទី៤

ព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និង សហការី បានអញ្ជើញជាអធិបតី និងជាកិត្តយសក្នុងពិធី សម្ពោធដាក់អោយប្រើប្រាស់ ស្ថានីយ៍ស្តុកប្រេងត្រៀម នៅទីបញ្ជាការយោធភូមិភាគទី៤ ក្នុងខេត្តសៀមរាប ។

ក្នុងដំណើរអញ្ជើញនេះផងដែរ ឯកឧត្តម និង សហការី បានអញ្ជើញចុះពិនិត្យមើល ផ្ទះបាយ ឃ្លាំងដាក់សម្ភារៈ ស្បៀងអាហារ ឃ្លាំងឱសថ និងសមិទ្ធផលផ្សេងទៀតដែលអង្គភាពធ្វើបាន។

ទន្ទឹមនេះ ឯកឧត្តមនៅបាននាំយកអំណោយជាអង្ករ ចំនួន២ តោន ត្រីខ ចំនួន២០០ គីឡូ ថវិកា ចំនួន៥.០០០.០០០រៀល និង ម៉ូតូស៊ីទែនកង់៣ ដឹកប្រេង១គ្រឿង ផ្តល់ជូនអង្គភាពផងដែរ ។