មន្ទីរពេទ្យ ១៧៩ ធ្វើតេស្តជំងឺអេបូឡាដល់កងរក្សាសន្តិភាព

ថ្មីៗនេះ មន្ទីរពេទ្យព្រះកេតុមាលា បាន​ធ្វើតេស្តរហ័ស​ដើម្បី​ពិនិត្យ​សុខភាព​រក​មេរោគ​ជំងឺ និងជំងឺអេបូឡា ដល់​នាយទាហាន​និង​ពល​ទាហាន​នៃកងកម្លាំង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ដែល​បា​នធ្វើ​មាតុភូមិនិវត្តន៏​មកពី​ប្រទេស ម៉ាលីវិញ។

លទ្ធផលបាន​​បង្ហាញថា កងកម្លាំង​​រក្សា​​សន្តិភាព​​ទាំងអស់​​មាន​​សុខភាព​​ល្អ និង​​ពុំ​មាន​ឆ្លង​​ជំងឺ​​ទាំង​នេះ​ឡើយ។