សិក្ខាកាម ១០២ នាក់ប្រលងបញ្ចប់វគ្គពេទ្យបឋម

សិក្ខាកាម​ចំនួន ១០២ នាក់​បាន​ចូលរួម​ក្នុងការ​ប្រលង​បញ្ចប់​​វគ្គសិក្សាពេទ្យបឋមជំនាន់ទី ៣ នៅ​ទី​បញ្ជាការ​ភូមិភាគ​ទី ១ ខេត្ត​ស្ទឹងត្រែង ដើម្បី​ទទួល​បាន​ការ​វាយតម្លៃ​សមត្ថភាព​ខាងផ្នែក​ទ្រឹស្ដី និង​ការអនុវត្ត។

នៅក្នុង​លទ្ធផល​នៃ​ការ​ប្រលងនេះ មាន​សិស្ស​ពូកែ ៤៨% សិស្ស​លទ្ធផល​បង្គួរ ៣៩%  លទ្ធផល​មធ្យម៨% និង លទ្ធផលខ្សោយ ៥% ។

សិក្ខាកាមដែល​ប្រលង​ជាប់​វគ្គសិក្សានេះ នឹងត្រូវទៅបំពេញភារកិច្ច នៅតាមបណ្តា​អង្គភាពទាំ​ងអស់​ចំណុះយោធភូមិភាគទី​១ ។

ពិធី​ប្រលង​បញ្ចប់​វគ្គនេះ ធ្វើឡើង​នៅ​ ថ្ងៃទី៨-៩ ខែកក្កដា ឆ្នាំ២០១៩ ដោយ​មាន​​ក្រុមគ្រូពេទ្យពីនាយកដ្ឋានសុខាភិបាល សហការជាមួយសុខាភិបាលយោធភូមិភាគ។