កងកម្លាំង ១៣៩ នាក់​ត្រូវ​បាន​ធ្វើតេស្ត​រក​ Covid 19 និង​ចត្តាឡីស័ក

កាលពី​យប់ថ្ងៃទី ១៣ ខែ​កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ២០.០០ នាទី នៅព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រុមគ្រូពេទ្យ មក​ពីមន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ សហការជា​មួយក្រុម​គ្រូពេទ្យយោធា​ពីនាយកដ្ឋាន​សុខាភិបាល អគ្គនាយកដ្ឋាន ភស្តុភារហិរញ្ញវត្ថ បានរៀបចំធ្វើការ​ត្រួត​ពិនិត្យរក​មេរោគ COVID-19 ដល់កង​កម្លាំងរក្សា​សន្តិភាព​កម្ពុជា​យើង​ដែលទើប​បញ្ចប់​បេសកកម្ម​រក្សាសន្តិភាព​នៅ​ប្រទេសម៉ាលី ។

កងកម្លាំងដែលបាន​ពិនិត្យមាន ១៣៩ នាក់ ត្រូវ​ចែកជា​ ២ ក្រុមដើម្បីធ្វើចត្តាឡឺសក័ រយៈពេល១៤ ថ្ងៃ។ ក្រុមទី ១ មាន ៩៤ នាក់ (ស្រី ១១ នាក់) បាន​បញ្ជូន​ទៅធ្វើចត្តាឡឺស័ក​នៅ​មណ្ឌល​ហ្វឹកហ្វឺន PKO ខេត្តកំពង់ស្ពឺ ។ ក្រុមទី ២ មាន ៤៥ នាក់ ( ស្រី ១ នាក់) បញ្ជូនទៅ​ធ្វើចត្តាឡឺស័ក នៅមណ្ឌលហ្វឹកហ្វឺន NPMEC ឧត្តុង្គ ។

ក្រុម​ទាំងពីរនេះ​នឹងត្រូវ​បាន​អនុញ្ញាតឲ្យវិលទៅ​អង្គភាព និងជួបជុំគ្រួសារ​ក្រោយ​ពីពិនិត្យឃើញថា​ពុំមាន​មេរោគ COVID-19 បន្ទាប់​ពីធ្វើ​ចត្តាឡឺស័ក ១៤ ថ្ងៃ ។