ឧត្តមសេនីយឯក លី កុសល ជូនពរ​ដល់​អនុព័ន្ធ​យោធាចិន ក្នុងឱកាសចូលឆ្នាំចិន

ថ្ងៃទី២៤ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០ ព្រឹក ឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករង នាយក នាយកដ្ឋានហិរញ្ញវត្ថុ តំណាងអោយឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ បានបន្តរដំណើរ អញ្ជើញទៅសួរ សុខទុក្ខ អនុព័ន្ធយោធាចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំចិនជាប្រពៃណី ​របស់ប្រជាជនចិន ។ ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Ltc.Zhu Shuaifei អនុប្រធានអនុព័ន្ធយោធាចិន បានមានប្រសាសន៍ ថ្លែងអណរគុណដល់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ដែលតែងតែឈ្លៀតឱកាសដ៏មមាញឹកមកសួរសុខទុក្ខដល់រូបលោក និង សហការី ជារៀងរាលឆ្នាំ ថ្វីបើពេលនេះមានជំងឺកូវីដ ១៩ យ៉ាងណាក៏ដោយ ។ លោកបន្តរថា សាមគ្គីភាពរវាង កងទ័ពយើងទាំងពីរ ប្រទេសយើងទាំងពីរ គ្មានសត្រូវណាមកបំបែកបានឡើយ លោកគូសបញ្ជាក់ថា លោកសូមកោតសរសើរនិងចូលរួមរីករាយ ដែលថ្នាក់ដឹកនាំកម្ពុជាសម្រេចបានដោយជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺCovide19 លោកមានជំនឿថាចំណងមិត្តភាពដែកថែប របស់ប្រទេសនិងប្រជាជនយើងទាំងពីរ និងរឹតតែរឹងមាំជាអមតៈ។ ជាការឆ្លើយតប ឯកឧត្តម លី កុសល បានថ្លែងអំណរគុណ ចំពោះបក្ស និងរដ្ឋាភិបាលចិន ដែលបានឧបត្ថម្ភគាំទ្រជារៀងរហូតដល់ប្រជាជនកម្ពុជា ជាក់ស្តែងក្នុងពេលមានជំងឺកូវីដ១៩នេះ ប្រទេសចិនបានផ្តល់ជំនួយឥតសំណងនូវវ៉ាក់សាំង និង សម្ភារៈប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ យ៉ាងច្រើន ជួយដល់ប្រជាជនកម្ពុជា ជាពិសេសទៅទៀតបានបញ្ជូនអ្នកឯកទេសពេទ្យជាច្រើននាក់មកជួយបង្ហាត់បង្រៀនណែនាំ ដល់ក្រុមគ្រូពេទ្យយោធាកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ ជាលទ្ធផល យើងសម្រេចបាននៃផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ បុគ្គលិកយោធិន និង គ្រួសារកងទ័ព ដែលនាំអោយអត្រានៃការឆ្លងជំងឺកូវីដ១៩នេះមានការធ្លាក់ចុះនិងរហូតដល់ពេលនេះយើងអាចដំណើរការជីវភាពប្រទេសជាប្រក្រតីបណ្តើរៗឡើងវិញ។