វិធានការបង្ការជំងឺគ្រុនចាញ់នៅភូមិភាគ ១ ត្រូវបានពង្រឹងបន្ថែម

​ដោយ​ពិនិត្យ​ឃើញ​អត្រា​ជំងឺ​គ្រុនចាញ់​កើនឡើងក្នុង​ចំណោមយុទ្ធជនឈរជើង​ការពារ​ព្រំដែន​នៅ​យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ​ អគ្គនាយកដ្ឋានភស្តុភារហិរញ្ញហិរញ្ញវត្ថុ ក្រសួង​ការពារជាតិ បានបញ្ជូនក្រុមការងារជាបន្ទាន់មួយ ពីនាយកដ្ឋានសុខាភិបាល ដើម្បី​ជួយ​ចាត់​វិធានការបង្ការបន្ថែម ហើយ​ក្នុងនោះ​ក៏​បាន​នាំយកទៅ​នូវ​មុងគ្រែ មុងអង្រឹង និង​កញ្ចប់ដើរល្បាតព្រៃ។

វិធានការ​និង​សម្ភារ​ទាំងនេះ​ ត្រូវ​បាន​ចែកជូនទាំង​យោធិន និងក្រុមគ្រួសារ សរុប មាន ២៥៩០មុង។

ទោះបីជា​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​សុខាភិបាល​បាន​ប្ដេជ្ញាចិត្ត​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ក៏ដោយ ប៉ុន្តែ​ជំងឺ​នេះ​នៅតែជា​បញ្ហា​ប្រឈម​នៅឡើយ ហើយ​បាន​ផ្ដល់​ជា​បន្ទុកមួយ​សម្រាប់​កម្ពុជានៅឡើយ ជាពិសេស​ភូមិភាគ​ឥសាន្តនេះ។

មេរោគ​ភាគបង្កជំងឺ​គ្រុនចាញ់​នៅកម្ពុជា​មាន​ប្រាំប្រភេទ គឺ P. falciparum, P. vivax, P. malariae, P. ovale និង P. knowlesi) ។ ហើយ​មេរោគ​ដែល​បង្ក​ជំងឺ​ច្រើន​ជាងគេ​គឺ P. falciparum ។